ថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ នាំយកអំណោយ និងថវិកាចែកជូនគ្រួសារអតីតយុទ្ធជនសម្ព័ន្ធមេត្រីភាព នៅស្រុកភ្នំក្រវាញ

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ នាំយកអំណោយ និងថវិកាចែកជូនគ្រួសារអតីតយុទ្ធជនសម្ព័ន្ធមេត្រីភាព នៅស្រុកភ្នំក្រវាញ

ពោធិ៍សាត់៖ លោក គិត ផល អនុប្រធានក្តាប់រួមមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានដឹកនាំថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំងបុគ្គលិកជាប់កិច្ចសន្យានៃមន្ទីរ ចុះជួបសួរសុខទុក្ខ និងនាំយកអំណោយជាស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ និងថវិកា ទៅចែកជូនដល់គ្រួសារអតីតយុទ្ធជន ដែលជាសម្ព័ន្ធមេត្រីភាព ស្ថិតនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ។ សកម្មភាពមនុស្សធម៌ និងការចុះសួរសុខទុក្ខនាពេលនេះ ស្ដែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ ការចងចាំ និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះគុណបំណាច់ និងការលះបង់យ៉ាងធំធេងរបស់បងប្អូនអតីតយុទ្ធជនក្នុងការការពារជាតិ មាតុភូមិ នាពេលកន្លងមក។ ជាមួយគ្នានេះ អំណោយដែលបានពាំនាំទៅចែកជូននាពេលនេះ នឹងរួមចំណែកជួយសម្រាលជីវភាពរស់នៅប្រចាំថ្ងៃរបស់គ្រួសារអតីតយុទ្ធជនឱ្យកាន់តែមានភាពល្អប្រសើរឡើង និងពង្រឹងចំណងសម្ព័ន្ធមេត្រីភាពឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត៕

ព័ត៌មានពាក់ព័ន្ធ

គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់ ១ កម្លាំង ៨០មេហ្កាវ៉ាត់ ជំរុញថាមពលបៃតង និងពង្រឹងស្ថិរភាពអគ្គិសនីនៅកម្ពុជា
Water resources and meteorology
គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់ ១ កម្លាំង ៨០មេហ្កាវ៉ាត់ ជំរុញថាមពលបៃតង និងពង្រឹងស្ថិរភាពអគ្គិសនីនៅកម្ពុជា
គម្រោងនេះស្ថិតនៅតាមបណ្តោយស្ទឹងពោធិ៍សាត់ ក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយទទួលបានការវិនិយោគសរុបប្រមាណជាង ២៣១ លានដុល្លារអាមេរិក ពីក្រុមហ៊ុន SPHP (Cambodia) Co., Ltd.។ តាមរយៈការវិនិយោគដ៏ធំធេងនេះ គម្រោងនឹងចូលរួមចំណែកយ៉ាងសកម្មក្នុងការឆ្លើយតបទៅនឹងតម្រូវការថាមពលអគ្គិសនីដែលកំពុងតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ សហគ្រាសធុនតូច និងមធ្យម ព្រមទាំងវិស័យឧស្សាហកម្ម។
Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
ក្រុមការងារអន្តរក្រសួង ចុះពិនិត្យ វាយតម្លៃ ប្រគល់-ទទួល និងបញ្ចប់សុពលភាព សម្រាប់ការងារជំពូក២១ ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ បាត់ដំបង និងសៀមរាប
Water resources and meteorology
ក្រុមការងារអន្តរក្រសួង ចុះពិនិត្យ វាយតម្លៃ ប្រគល់-ទទួល និងបញ្ចប់សុពលភាព សម្រាប់ការងារជំពូក២១ ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ បាត់ដំបង និងសៀមរាប
កាលពីថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារអង្គភាពលទ្ធកម្ម (អល) នៃគណៈកម្មាធិការលទ្ធកម្ម (គល) ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារអន្តរក្រសួង រួមជាមួយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះពិនិត្យ វាយតម្លៃ ប្រគល់-ទទួល និងបញ្ចប់សុពលភាព សម្រាប់ការងារជំពូក២១ លើគម្រោងចំនួន ០៤ ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ បាត់ដំបង និងខេត្តសៀមរាប។
Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
លោកជំទាវ វ៉ាន់ ចាន់ថូ អនុរដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើផែនការគម្រោងសាកល្បង PDN នៃគម្រោងគ្រប់គ្រងធនធានទឹកចម្រុះ ជំហានទី២ (SIWRM) នៅខេត្តពោធិ៍សាត់
Water resources and meteorology
លោកជំទាវ វ៉ាន់ ចាន់ថូ អនុរដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើផែនការគម្រោងសាកល្បង PDN នៃគម្រោងគ្រប់គ្រងធនធានទឹកចម្រុះ ជំហានទី២ (SIWRM) នៅខេត្តពោធិ៍សាត់
កិច្ចប្រជុំនេះមានការ​ចូលរួមពីអង្គភាពគ្រប់គ្រងគម្រោង ទីប្រឹក្សាបច្ចេកទេសធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងគម្រោង តំណាងនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ (GDR) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គណៈអភិបាលស្រុក អាជ្ញាធរដែនដី ប្រជាពលរដ្ឋ និងស្ថាប័នពាក់ព័ន្ធជាច្រើនរូប។
Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
លោកជំទាវ វ៉ាន់ ចាន់ថូ ដឹកនាំកិច្ចប្រជុំធ្វើបច្ចុប្បន្នកម្មការងារអនុវត្តគម្រោងគ្រប់គ្រងធនធានទឹកចម្រុះ (IWRM) នៅខេត្តពោធិ៍សាត់
Water resources and meteorology
លោកជំទាវ វ៉ាន់ ចាន់ថូ ដឹកនាំកិច្ចប្រជុំធ្វើបច្ចុប្បន្នកម្មការងារអនុវត្តគម្រោងគ្រប់គ្រងធនធានទឹកចម្រុះ (IWRM) នៅខេត្តពោធិ៍សាត់
លោកជំទាវ វ៉ាន់ ចាន់ថូ អនុរដ្ឋលេខាធិការ និងជានាយកគម្រោងគ្រប់គ្រងធនធានទឹកចម្រុះ (IWRM) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងធ្វើបច្ចុប្បន្នកម្មស្តីពីការអនុវត្តគម្រោង IWRM ដោយមានការចូលរួមពីលោក លឹម សុខតូ អភិបាលរងខេត្តពោធិ៍សាត់ អាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦។
Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
មន្ទីរធនធានទឹកខេត្តពោធិ៍សាត់ ចុះពិនិត្យ និងតាមដានការអន្តរាគមន៍សង្គ្រោះស្រូវវស្សាជាង ៦ពាន់ហិកតា ដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត
Water resources and meteorology
មន្ទីរធនធានទឹកខេត្តពោធិ៍សាត់ ចុះពិនិត្យ និងតាមដានការអន្តរាគមន៍សង្គ្រោះស្រូវវស្សាជាង ៦ពាន់ហិកតា ដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត
យោងតាមរបាយការណ៍បានឱ្យដឹងថា បច្ចុប្បន្ន ខេត្តពោធិ៍សាត់បាននិងកំពុងបន្តទទួលរងឥទ្ធិពលពីបាតុភូតអ៊ែលនីញូ (El Niño) ដែលបានអូសបន្លាយពេលយ៉ាងយូរ។ ទោះបីជាកន្លងមក ខេត្តបានទទួលរងនូវឥទ្ធិពលព្យុះជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ប៉ុន្តែរបបទឹកភ្លៀងដែលធ្លាក់មកមានកម្រិតតិចតួចនៅឡើយ ដែលជាហេតុបង្កឱ្យមានគ្រោះរាំងស្ងួតកើតឡើងនៅតាមតំបន់មួយចំនួន។
Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
ស្ថានភាពអាកាសធាតុនៅខេត្តពោធិ៍សាត់៖ មានភ្លៀងធ្លាក់នៅតាមបណ្តាក្រុង-ស្រុកជាច្រើន ជាមួយខ្យល់ និងផ្គររន្ទះ នាថ្ងៃទី៨ ខែកញ្ញា
Water resources and meteorology
ស្ថានភាពអាកាសធាតុនៅខេត្តពោធិ៍សាត់៖ មានភ្លៀងធ្លាក់នៅតាមបណ្តាក្រុង-ស្រុកជាច្រើន ជាមួយខ្យល់ និងផ្គររន្ទះ នាថ្ងៃទី៨ ខែកញ្ញា
ពោធិ៍សាត់៖ យោងតាមការតាមដានស្ថានភាពអាកាសធាតុនៅក្នុងខេត្តពោធិ៍សាត់ នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ នេះ គេសង្កេតឃើញមានភ្លៀងធ្លាក់នៅតាមបណ្តាក្រុង និងស្រុកមួយចំនួន ដោយមានកម្រិតទឹកភ្លៀង និងបាតុភូតធម្មជាតិខុសៗគ្នា។ ផ្អែកតាមទិន្នន័យអាកាសធាតុប្រចាំថ្ងៃ ស្ថានភាពភ្លៀងធ្លាក់តាមតំបន់នីមួយៗរួមមាន៖ ក្រុងពោធិ៍សាត់៖ មានភ្លៀងធ្លាក់ក្នុងកម្រិតពី ខ្សោយទៅខ្លាំង លាយឡំដោយខ្យល់ និងបាតុភូត ផ្គររន្ទះ។ ស្រុកភ្នំក្រវាញ និងស្រុកកណ្តៀង៖ មានភ្លៀងធ្លាក់ក្នុងកម្រិតពី ខ្សោយទៅមធ្យម លាយឡំជាមួយខ្យល់។ ស្រុកតាលោសែនជ័យ ស្រុកក្រគរ និងស្រុកបាកាន៖ មានភ្លៀងធ្លាក់ក្នុងកម្រិត ខ្សោយ លាយឡំជាមួយខ្យល់ផងដែរ។ អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ សូមអំពាវនាវដល់ប្រជាពលរដ្ឋ រស់នៅក្នុងតំបន់ខាងលើ ជាពិសេសនៅភូមិសាស្ត្រក្រុងពោធិ៍សាត់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតខ្យល់ និងផ្គររន្ទះ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕
Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត

ព័ត៌មានថ្មីៗ

ក្រុមការងារចុះជួយឃុំកញ្ជរ នាំយកទេយ្យទាន និងថវិការបស់ឯកឧត្តមបណ្ឌិត ប្រាំង ជលសា ព្រមទាំងបច្ច័យអគ្គិសនីសៀមរាប ប្រគេនជូនវត្តចំនួន២ ក្នុងខេត្តពោធិ៍សាត់
Politics

ក្រុមការងារចុះជួយឃុំកញ្ជរ នាំយកទេយ្យទាន និងថវិការបស់ឯកឧត្តមបណ្ឌិត ប្រាំង ជលសា ព្រមទាំងបច្ច័យអគ្គិសនីសៀមរាប ប្រគេនជូនវត្តចំនួន២ ក្នុងខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ ក្រុមការងារចុះជួយឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បាននាំយកទេយ្យទាន និងថវិកាដ៏ថ្លៃថ្លារបស់ ឯកឧត្តមបណ្ឌិត ប្រាំង ជលសា ព្រមទាំងបច្ច័យដែលបានចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និយោជិត និងកម្មករនៃអគ្គិសនីសៀមរាប ទៅវេរប្រគេនជូនដល់វត្តចំនួន ២ ដែលស្ថិតនៅក្នុងឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ នៅក្នុងសប្តាហ៍ទី១ ខែតុលា ឆ្នាំ២០២៦ នេះ ។ ពិធីប្រគេនទេយ្យទាន និងបច្ច័យនាពេលនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីរួមចំណែកទ្រទ្រង់ដល់ព្រះសង្ឃដែលកំពុងគង់ចាំវស្សា ព្រមទាំងចូលរួមលើកស្ទួយវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឱ្យកាន់តែមានភាពរីកចម្រើន។ ជាមួយគ្នានេះ ក្រុមការងារក៏បានបួងសួងជូនពរ និងចែករំលែកនូវកុសលផលបុណ្យនាពេលនេះ ជូនដល់បងប្អូន ញាតិមិត្តជិតឆ្ងាយទាំងអស់ ឱ្យជួបតែសេចក្តីសុខ សុខភាពល្អបរិបូរណ៍ ទទួលបានជោគជ័យគ្រប់ភារកិច្ច និងមានជីវភាពកាន់តែចម្រើនរុងរឿងជានិរន្តរ៍៕

Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
អភិបាលស្រុកវាលវែង ចុះពិនិត្យនិងវាយតម្លៃការដ្ឋាណដ្ឋានជួសជុលចិញ្ចើមផ្លូវក្រាលឥដ្ឋកន្សែងប្រវែង ១៤៨ម៉ែត្រ ព្រមទាំងការដាំផ្កាលម្អរនៅឃុំប្រម៉ោយ
Authority activities

អភិបាលស្រុកវាលវែង ចុះពិនិត្យនិងវាយតម្លៃការដ្ឋាណដ្ឋានជួសជុលចិញ្ចើមផ្លូវក្រាលឥដ្ឋកន្សែងប្រវែង ១៤៨ម៉ែត្រ ព្រមទាំងការដាំផ្កាលម្អរនៅឃុំប្រម៉ោយ

លោក ធាង ឡេង អភិបាលស្រុកវាលវែង និងជាប្រធានគណៈកម្មាធិការលទ្ធកម្ម ព្រមទាំងតំណាងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារចុះពិនិត្យ និងវាយតម្លៃគម្រោងជួសជុលចិញ្ចើមផ្លូវក្រាលឥដ្ឋកន្សែងប្រវែង ១៤៨ម៉ែត្រ ទទឹង ៤ម៉ែត្រ និងដាំផ្កា ១៤ដើម នៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ដើម្បីធានាគុណភាព និងលើកកម្ពស់សោភ័ណភាពមូលដ្ឋាន។

Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
អង្គភាពបញ្ជាការដ្ឋាន កងរាជអាវុហត្ថខេត្តពោធិ៍សាត់ចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៩ វត្តបន្ទាយដី
Authority activities

អង្គភាពបញ្ជាការដ្ឋាន កងរាជអាវុហត្ថខេត្តពោធិ៍សាត់ចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៩ វត្តបន្ទាយដី

លោកឧត្តមសេនីយ៍ត្រី ពុទ្ធ លី មេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ លោកស្រី គង់ ចន្ថា ព្រមទាំងបុត្រ ថ្នាក់ដឹកនាំ និងមន្ត្រីកងរាជអាវុធហត្ថខេត្ត បានចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៩ នៅវត្តបន្ទាយដី ក្រុងពោធិ៍សាត់ នាថ្ងៃទី៤-៥ ខែតុលា ឆ្នាំ២០២៦ ដោយបានប្រតិបត្តិតាមព្រះពុទ្ធសាសនា និងប្រគេនចង្ហាន់ ទេយ្យទាន និងបច្ច័យដល់ព្រះសង្ឃ សម្រាប់ការកសាងវត្ត។

Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
អភិបាលស្រុកក្រគរ ដឹកនាំកម្លាំងចុះសម្អាតទ្រូងផ្លូវ និងកែលម្អសោភណភាពទីប្រជុំជន និងលើកទង់ជាតិ ទង់សាសនា ដើមបីអបអរពិធីបុណ្យភ្ជុំបិណ្ឌ
Authority activities

អភិបាលស្រុកក្រគរ ដឹកនាំកម្លាំងចុះសម្អាតទ្រូងផ្លូវ និងកែលម្អសោភណភាពទីប្រជុំជន និងលើកទង់ជាតិ ទង់សាសនា ដើមបីអបអរពិធីបុណ្យភ្ជុំបិណ្ឌ

លោក អ៊ន សុផល្លា អភិបាលស្រុកក្រគរ បានដឹកនាំមន្ត្រីរដ្ឋបាលស្រុក និងឃុំអន្លង់ត្នោត ចុះរៀបចំកែលម្អសោភណភាពតាមទ្រូងផ្លូវទីប្រជុំជន ដោយបានកាត់ប្រមូលផ្ទាំងប៉ាណូចាស់ៗគ្មានប្រភពច្បាស់លាស់ចេញ និងដំឡើងទង់ជាតិ ទង់សាសនា ដើម្បីរៀបចំសណ្តាប់ធ្នាប់ លើកកម្ពស់មុខមាត់ស្រុក និងអបអរសាទរពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិ។

Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត