
ឯកឧត្តម ខូយ រីដា អញ្ជើញចូលរួមក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ «ផ្លូវជាតិលេខ១០» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត
អភិបាលខេត្តពោធិ៍សាត់ បានចូលរួមក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនូវ «ផ្លូវជាតិលេខ១០» ប្រវែង ១៩៨,៥១៨ គ.ម តភ្ជាប់ពីខេត្តបាត់ដំបង ឆ្លងកាត់ពោធិ៍សាត់ ទៅខេត្តកោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត។ ផ្លូវនេះគឺជាសមិទ្ធផលប្រវត្តិសាស្ត្រដែលបានប្រែក្លាយអតីតសមរភូមិសង្គ្រាម ឱ្យទៅជាសរសៃឈាមសេដ្ឋកិច្ច និងទេសចរណ៍ ជួយសម្រួលការធ្វើដំណើរ ដឹកជញ្ជូនទំនិញ និងជំរុញការអភិវឌ្ឍប្រកបដោយសក្តានុពល។











