
ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ចុះសិក្សាគម្រោងសាងសង់ស្ពានឈើប្រវែង ៥០ម៉ែត្រ ក្នុងស្រុកក្រគរ
ពោធិ៍សាត់៖ ក្រុមការងារបច្ចេកទេសនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានចុះពិនិត្យ និងសិក្សាគម្រោងសាងសង់ស្ពានឈើចំនួន ១កន្លែង ដែលមានប្រវែង ៥០ម៉ែត្រ ស្ថិតនៅក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦។ ការចុះសិក្សា និងពិនិត្យគម្រោងស្ពាននេះ ធ្វើឡើងក្នុងគោលបំណងវាយតម្លៃស្ថានភាពជាក់ស្តែង និងរៀបចំផែនការស្ថាបនា ដើម្បីសម្រួលដល់ការធ្វើដំណើរ ព្រមទាំងការដឹកជញ្ជូនកសិផលផ្សេងៗ របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យមានភាពងាយស្រួល និងសុវត្ថិភាពជាងមុន ពិសេសរួមចំណែកលើកកម្ពស់ជីវភាព និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទក្នុងស្រុកក្រគរឱ្យកាន់តែប្រសើរឡើង៕











