
រដ្ឋបាលស្រុកវាលវែង ដាំដើមផ្កាភួងម៉ាល័យចំនួន ៥០ដើមបន្ថែមទៀត នៅចំណុចផ្លូវកោងអន្ទង់អាំង ឆ្ពោះទៅឃុំអូរសោម
ពោធិ៍សាត់៖ ក្រោមកិច្ចចង្អុលការណែនាំពី លោក ធាង ឡេង អភិបាល នៃគណៈអភិបាលស្រុកវាលវែង, លោក ប្រាក់ អំចំណាន អភិបាលរង នៃគណៈអភិបាលស្រុក បានដឹកនាំក្រុមការងាររដ្ឋបាលស្រុកវាលវែង សហការជាមួយអាជ្ញាធរភូមិឈើទាលជ្រុំ ចុះរួមគ្នាតែកំពូលភ្នំដាំដើមផ្កាភួងម៉ាល័យបន្ថែមចំនួន ៥០ដើមទៀត នៅចំណុចផ្លូវកោងអន្ទង់អាំង តាមបណ្តោយផ្លូវឆ្ពោះទៅកាន់ឃុំអូរសោម នៅថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ។ សកម្មភាពដាំដើមផ្កានាពេលនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សោភ័ណភាព បង្កើនគម្របបៃតង និងលម្អតំបន់ទេសចរណ៍ផ្លូវកោងអន្ទង់អាំង (ភ្នំ១៥០០) ដែលជាចំណុចទាក់ទាញទេសចរដ៏សំខាន់ និងមានខ្យល់អាកាសបរិសុទ្ធក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ឱ្យកាន់តែមានភាពស្រស់ស្អាត ស្អាតស្អំ និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាកាន់តែច្រើនឡើង។ អាជ្ញាធរស្រុកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់ មេត្តារួមគ្នាថែរក្សា ប៉ះពាល់ ឬបំផ្លាញដើមផ្កាទាំងនេះ ដើម្បីឱ្យលូតលាស់លម្អដងផ្លូវរបស់យើងទាំងអស់គ្នាឱ្យបានយូរអង្វែង៕











