
ឯកឧត្តម ម៉ក់ រ៉ា ដឹកនាំកិច្ចប្រជុំរៀបចំកសាងគ្រូឧទ្ទេស និងគ្រូជំនួយគណបក្សថ្នាក់ក្រុង-ស្រុក នៅខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ គណៈគ្រប់គ្រងដឹកនាំកម្មវិធីកសាងគ្រូឧទ្ទេស និងគ្រូជំនួយគណបក្សថ្នាក់ក្រុង-ស្រុក របស់គណបក្សខេត្តពោធិ៍សាត់ បានបើកកិច្ចប្រជុំពិភាក្សាដើម្បីរៀបចំកសាងគ្រូឧទ្ទេស និងគ្រូជំនួយគណបក្សថ្នាក់ក្រុង-ស្រុក នាព្រឹកថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំគណបក្សខេត្តពោធិ៍សាត់។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ម៉ក់ រ៉ា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានគណបក្សខេត្ត ប្រធានគណៈប្រចាំការ និងជាប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមជាកិត្តិយសពី ឯកឧត្តម សៅ ដារឿន, ឯកឧត្តម ស៊ុម លើម និង ឯកឧត្តម ឈិម ផាវេត សមាជិកគណៈកម្មាធិការគណបក្សខេត្ត ព្រមទាំងមានវត្តមាន ប្រធានគណបក្សក្រុង-ស្រុក និងប្រធានគណៈឃោសនាអប់រំគណបក្សក្រុង-ស្រុក សរុបចំនួន ៣៥ រូប (ស្រី ៥ រូប)៕











