
រដ្ឋបាលខេត្តពោធិ៍សាត់ អញ្ជើញចូលរួមរំលែកទុក្ខសពលោក ឡាច រ៉ា សមាជិកក្រុមប្រឹក្សាសង្កាត់ផ្ទះព្រៃ
ពោធិ៍សាត់៖ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ តំណាងឯកឧត្តម ខូយ រីដា អភិបាលខេត្ត បានដឹកនាំប្រតិភូរួមមាន លោក សំរិទ្ធ អេង ប្រធានក្រុមប្រឹក្សាក្រុង លោកស្រី សេង ហួយ អភិបាលរងក្រុង ព្រមទាំងមន្ត្រីរាជការ អាជ្ញាធរសង្កាត់ផ្ទះព្រៃ និងតំណាងភូមិទាំង១៣ កាលពីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមសម្តែងការរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះគ្រួសារសពលោក ឡាច រ៉ា សមាជិកក្រុមប្រឹក្សាសង្កាត់ផ្ទះព្រៃ ដែលបានទទួលមរណភាពកាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦។ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ បានសម្តែងនូវការសោកស្តាយជាពន់ពេកចំពោះការបាត់បង់រូបលោក ដែលជាមន្ត្រីមូលដ្ឋានគំរូមួយរូប ដែលបានលះបង់កម្លាំងកាយចិត្ត និងស្មារតីក្នុងការបម្រើជាតិ សាសនា និងប្រជាពលរដ្ឋនាពេលកន្លងមក។ ក្នុងឱកាសប្រកបដោយក្តីសមុទ្រទុក្ខនេះ គណៈប្រតិភូក៏បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយដួងវិញ្ញាណក្ខន្ធលោក ឡាច រ៉ា បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕










