រដ្ឋបាលស្រុកបាកាន ធ្វើការច្រានចោល និងបំភ្លឺជុំវិញការចុះផ្សាយព័ត៌មានមិនពិតអំពីអាជីវកម្មបូមខ្សាច់ក្នុងស្ទឹងបុរាណ

រដ្ឋបាលស្រុកបាកាន ធ្វើការច្រានចោល និងបំភ្លឺជុំវិញការចុះផ្សាយព័ត៌មានមិនពិតអំពីអាជីវកម្មបូមខ្សាច់ក្នុងស្ទឹងបុរាណ

ពោធិ៍សាត់៖ រដ្ឋបាលស្រុកបាកាន ខេត្តពោធិ៍សាត់ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ បានចេញសេចក្តីបំភ្លឺច្រានចោលទាំងស្រុង ចំពោះការបង្ហោះវីដេអូរបស់គណនីទូរទស្សន៍ BNTvOnline កាលពីថ្ងៃទី៩ ខែសីហា ដែលបានចោទប្រកាន់ថា មានការបូមខ្សាច់អនាធិបតេយ្យក្នុងស្ទឹងបុរាណ ស្ថិតក្នុងភូមិបាកាន ឃុំត្រពាំងជង។ រដ្ឋបាលស្រុកបានបញ្ជាក់ថា ការចុះផ្សាយនេះជាព័ត៌មានមិនពិត គ្មានមូលដ្ឋាន និងមានចេតនាបំពុលសង្គម ប៉ុណ្ណោះ។ ផ្ទុយទៅវិញ សកម្មភាពជាក់ស្តែងគឺជាអាជីវកម្ម «ខ្សាច់បក» របស់លោក ខា ហុងលី ដែលកំពុងប្រតិបត្តិការលើដីកម្មសិទ្ធិស្របច្បាប់ (ទិញពីប្រជាពលរដ្ឋ) និងមានអាជ្ញាប័ណ្ណត្រឹមត្រូវពីរដ្ឋបាលខេត្តពោធិ៍សាត់ (លេខ ៣០៥៦/២៦ ខណស) ព្រមទាំងបានបង់សួយសារជូនរដ្ឋ និងស្ថិតក្រោមការត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់ពីមន្ទីររ៉ែ និងថាមពលខេត្ត។ អាជ្ញាធរស្រុកបាកានបានអំពាវនាវដល់សាធារណជន និងអ្នកប្រើប្រាស់បណ្តាញសង្គម បញ្ឈប់ការចែករំលែក ឬបញ្ចេញមតិគ្មានមូលដ្ឋាន ដែលអាចប្រឈមមុខនឹងចំណាត់ការតាមផ្លូវច្បាប់៕

ព័ត៌មានពាក់ព័ន្ធ

សេចក្តីបំភ្លឺព័ត៍មាន របស់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលខេត្តពោធិ៍សាត់
Press releases
សេចក្តីបំភ្លឺព័ត៍មាន របស់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលខេត្តពោធិ៍សាត់
សេចក្តីបំភ្លឺព័ត៍មានរបស់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលខេត្តពោធិ៍សាត់មានកិត្តិយសជម្រាបជូន អ្នកនិយមតាមដានព័ត៌មាននៅលើបណ្តាញទំនាក់ទំនងសង្គមឲ្យបានជ្រាបថា កាលពីថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ២០២៦ នៅវេលាម៉ោង ១០:៣០នាទីព្រឹក នៅលើផ្លូវជាតិលេខ ៥ ត្រង់គីឡូម៉ែត្រលេខ ១៧៦ ស្ថិតនៅក្នុងភូមិក្រាំងតាសែន សង្កាត់ ព្រៃញី ក្រុង ពោធិ៍សាត់ ខេត្ត ពោធិ៍សាត់៕
Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
សេចក្តីបំភ្លឺព័ត៌មាន ចំពោះគណនីហ្វេសប៊ុកឈ្មោះ (POV POV) បានបង្ហោះសារកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦
Press releases
សេចក្តីបំភ្លឺព័ត៌មាន ចំពោះគណនីហ្វេសប៊ុកឈ្មោះ (POV POV) បានបង្ហោះសារកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦
សេចក្តីបំភ្លឺព័ត៌មាន ចំពោះគណនីហ្វេសប៊ុកឈ្មោះ (POV POV) បានបង្ហោះសារកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ដែលមានខ្លឹមសារថា «បងប្អូនអើយពួកអាចាប់កូនក្មេងមកដល់កញ្ជារហើយសូមប្រុងប្រយ័ត្នកូនៗផង ពួកវាស្លៀកពាក់ បែបអង្ការ លោកអើយភ័យព្រួយណាស់ ជួយស៊ែម្នាក់មួយផង» ។ ពាក់ព័ន្ធការចុះផ្សាយខាងលើនេះ រដ្ឋបាលស្រុកកណ្តៀងសូមជម្រាបជូនសាធារណៈជន និងបណ្ដាញផ្សព្វផ្សាយ។
Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត

ព័ត៌មានថ្មីៗ

មន្ទីរធនធានទឹកខេត្តពោធិ៍សាត់ បើកប្រជុំពង្រឹងការងារគ្រប់គ្រងទឹក និងតាមដានអាកាសធាតុ ឆ្លើយតបនឹងបាតុភូត El Niño
Water resources and meteorology

មន្ទីរធនធានទឹកខេត្តពោធិ៍សាត់ បើកប្រជុំពង្រឹងការងារគ្រប់គ្រងទឹក និងតាមដានអាកាសធាតុ ឆ្លើយតបនឹងបាតុភូត El Niño

ពោធិ៍សាត់៖ លោក គិត ផល អនុប្រធានក្តាប់រួមមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារអន្តរាគមន៍ទឹក និងការតាមដានការងារឧតុនិយម-ជលសាស្ត្រ ដោយមានការចូលរួមពីមន្ត្រីកិច្ចសន្យាប្រចាំការតាមសំណង់ទ្វារទឹក ទំនប់ទឹក និងស្ថានីយវាស់វែងតាមបណ្តាស្រុកនានា នាថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២៦។ ក្នុងកិច្ចប្រជុំនេះ លោកអនុប្រធានបានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់មន្ត្រីមូលដ្ឋាន ក្នុងការគ្រប់គ្រង-បញ្ជាទ្វារទឹក និងការតាមដានកម្ពស់ទឹក ព្រមទាំងរបបទឹកភ្លៀងជាប្រចាំក្នុងរដូវវស្សាឆ្នាំ២០២៦នេះ បានយ៉ាងល្អប្រសើរ ដើម្បីឆ្លើយតបទៅនឹងបាតុភូត El Niño កន្លងមក។ ជាមួយគ្នានេះ លោកក៏បានជំរុញឱ្យមន្ត្រីឆ្មាំទំនប់ និងមន្ត្រីជំនាញទាំងអស់ បន្តសហការជិតស្និទ្ធជាមួយអាជ្ញាធរដែនដី ដើម្បីបន្តអន្តរាគមន៍ទឹក និងផ្តល់ព័ត៌មានឱ្យបានឆាប់រហ័សទាន់ពេលវេលា អំពីស្ថានភាពទឹកភ្លៀង ឬបាតុភូតព្យុះផ្សេងៗ ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានជ្រាបជាមុនផងដែរ៕

Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
លោក ធាម សុផាត អភិបាលស្រុកភ្នំក្រវ៉ាញ ចុះពិនិត្យការដ្ឋានជួសជុលចាក់បេតុងបិទគម្របលូ ក្នុងឃុំលាច
Authority activities

លោក ធាម សុផាត អភិបាលស្រុកភ្នំក្រវ៉ាញ ចុះពិនិត្យការដ្ឋានជួសជុលចាក់បេតុងបិទគម្របលូ ក្នុងឃុំលាច

ពោធិ៍សាត់៖ លោក ធាម សុផាត អភិបាលនៃគណៈអភិបាលស្រុកភ្នំក្រវ៉ាញ បានអញ្ជើញចុះពិនិត្យផ្ទាល់នូវសកម្មភាពការដ្ឋានជួសជុល និងចាក់បេតុងបិទគម្របលូទឹក ស្ថិតក្នុងភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ។ ការចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងពន្លឿនការងារកសាង និងធានានូវគុណភាពគម្របលូ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជៀសវាងគ្រោះថ្នាក់ផ្សេងៗ ព្រមទាំងលើកកម្ពស់សោភ័ណភាព និងសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើង៕

Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
អាជ្ញាធរស្រុកភ្នំក្រវ៉ាញ ប្រកាសស្វែងរកម្ចាស់រថយន្តដឹកឈើខុសច្បាប់ ឱ្យចូលខ្លួនមកដោះស្រាយតាមនីតិវិធី
Environment

អាជ្ញាធរស្រុកភ្នំក្រវ៉ាញ ប្រកាសស្វែងរកម្ចាស់រថយន្តដឹកឈើខុសច្បាប់ ឱ្យចូលខ្លួនមកដោះស្រាយតាមនីតិវិធី

ពោធិ៍សាត់៖ សមត្ថកិច្ចស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ បានចេញសារប្រកាសស្វែងរកម្ចាស់រថយន្តមួយគ្រឿង ដែលត្រូវបានបន្សល់ទុកចោល បន្ទាប់ពីក្រុមកំពុងប្រព្រឹត្តបទល្មើសព្រៃឈើ (ក្រុមសត្វខ្មូត) បានរត់គេចខ្លួនបាត់។ អាជ្ញាធរបានអំពាវនាវឱ្យម្ចាស់រថយន្តដែលមានស្លាកលេខខាងលើ ចូលខ្លួនមកទទួលយករថយន្ត និងដោះស្រាយតាមផ្លូវច្បាប់រៀងរាល់ម៉ោងធ្វើការ។ ជាមួយគ្នានេះ សមត្ថកិច្ចក៏បានរំលឹក និងដាស់តឿនដល់ជនល្មើស ឱ្យលះបង់មុខរបរកាប់បំផ្លាញព្រៃឈើខុសច្បាប់ទាំងនេះ ហើយផ្ដើមចាប់យកមុខរបរត្រឹមត្រូវ និងស្របច្បាប់វិញ ដើម្បីជៀសវាងការខាតបង់ទ្រព្យសម្បត្តិ និងប្រឈមមុខនឹងទោសទណ្ឌតាមច្បាប់ជាធរមាន៕

Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
ស.ស.យ.ក ខេត្តពោធិ៍សាត់ រៀបចំសេវាផ្ញើកង់-ម៉ូតូដោយឥតគិតថ្លៃ នៅគ្រប់មណ្ឌលប្រឡងបាក់ឌុប
Social security

ស.ស.យ.ក ខេត្តពោធិ៍សាត់ រៀបចំសេវាផ្ញើកង់-ម៉ូតូដោយឥតគិតថ្លៃ នៅគ្រប់មណ្ឌលប្រឡងបាក់ឌុប

ពោធិ៍សាត់៖ ដើម្បីសម្រួលដល់ការប្រឡង និងកាត់បន្ថយបន្ទុកចំណាយរបស់បេក្ខជន សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តពោធិ៍សាត់ បានសហការជាមួយអាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ច រៀបចំទីតាំងផ្ញើកង់ និងម៉ូតូដោយឥតគិតថ្លៃ នៅគ្រប់មណ្ឌលប្រឡងបាក់ឌុបទូទាំងខេត្ត។ ការរៀបចំនេះធ្វើឡើងក្នុងគោលបំណងថែរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ និងផ្តល់ភាពកក់ក្តៅជូនដល់ប្អូនៗសិស្សានុសិស្ស ព្រមទាំងបានជូនពរឲ្យបេក្ខជនទាំងអស់ទទួលបានជោគជ័យ និងសំណាងល្អក្នុងការប្រឡងនេះផងដែរ៕

Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
រដ្ឋបាលស្រុកបាកាន ធ្វើការច្រានចោល និងបំភ្លឺជុំវិញការចុះផ្សាយព័ត៌មានមិនពិតអំពីអាជីវកម្មបូមខ្សាច់ក្នុងស្ទឹងបុរាណ - Pursat provincial dept. of information