
អាជ្ញាធរស្រុកភ្នំក្រវ៉ាញ ប្រកាសស្វែងរកម្ចាស់រថយន្តដឹកឈើខុសច្បាប់ ឱ្យចូលខ្លួនមកដោះស្រាយតាមនីតិវិធី
ពោធិ៍សាត់៖ សមត្ថកិច្ចស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ បានចេញសារប្រកាសស្វែងរកម្ចាស់រថយន្តមួយគ្រឿង ដែលត្រូវបានបន្សល់ទុកចោល បន្ទាប់ពីក្រុមកំពុងប្រព្រឹត្តបទល្មើសព្រៃឈើ (ក្រុមសត្វខ្មូត) បានរត់គេចខ្លួនបាត់។ អាជ្ញាធរបានអំពាវនាវឱ្យម្ចាស់រថយន្តដែលមានស្លាកលេខខាងលើ ចូលខ្លួនមកទទួលយករថយន្ត និងដោះស្រាយតាមផ្លូវច្បាប់រៀងរាល់ម៉ោងធ្វើការ។ ជាមួយគ្នានេះ សមត្ថកិច្ចក៏បានរំលឹក និងដាស់តឿនដល់ជនល្មើស ឱ្យលះបង់មុខរបរកាប់បំផ្លាញព្រៃឈើខុសច្បាប់ទាំងនេះ ហើយផ្ដើមចាប់យកមុខរបរត្រឹមត្រូវ និងស្របច្បាប់វិញ ដើម្បីជៀសវាងការខាតបង់ទ្រព្យសម្បត្តិ និងប្រឈមមុខនឹងទោសទណ្ឌតាមច្បាប់ជាធរមាន៕











