រដ្ឋបាលស្រុកវាលវែង បើកកិច្ចប្រជុំពិគ្រោះយោបល់ និងផ្សព្វផ្សាយវឌ្ឍនភាពគម្រោង រេដបូក (REDD+) នៃតំបន់ជួរភ្នំក្រវ៉ាញកណ្ដាល

រដ្ឋបាលស្រុកវាលវែង បើកកិច្ចប្រជុំពិគ្រោះយោបល់ និងផ្សព្វផ្សាយវឌ្ឍនភាពគម្រោង រេដបូក (REDD+) នៃតំបន់ជួរភ្នំក្រវ៉ាញកណ្ដាល

ពោធិ៍សាត់៖ កិច្ចប្រជុំពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយអំពីវឌ្ឍនភាពឆមាសទី១ ឆ្នាំ២០២៦ និងឯកសារសំខាន់ៗនៃគម្រោងរេដបូក (REDD+) ព្រមទាំងកម្មវិធីតំបន់ទេសភាពជួរភ្នំក្រវ៉ាញកណ្ដាល នៃឧទ្យានជាតិជួរភ្នំក្រវ៉ាញ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាស្រុកវាលវែង ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម គឹម ណុង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការអញ្ជើញចូលរួមពី លោក ធាង ឡេង អភិបាលស្រុកវាលវែង (តំណាងឯកឧត្ដម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់) លោក អ៊ុំ សូនី ប្រធានតំណាងអង្គការ CI តំណាងរដ្ឋបាលស្រុកភ្នំក្រវ៉ាញ មន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋានភូមិ-ឃុំ និងភាគីពាក់ព័ន្ធជាច្រើនរូបមកពីស្រុកវាលវែង និងស្រុកភ្នំក្រវ៉ាញ៕

ព័ត៌មានពាក់ព័ន្ធ

លោក សុខ លីមុត អញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ក្រុមប្រឹក្សាស្រុកកណ្តៀង លើរបៀបវារៈសំខាន់ៗចំនួន៩
Authority activities
លោក សុខ លីមុត អញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ក្រុមប្រឹក្សាស្រុកកណ្តៀង លើរបៀបវារៈសំខាន់ៗចំនួន៩
ប្រធានក្រុមប្រឹក្សាស្រុកកណ្តៀង បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៧ ដោយមានការចូលរួមពីថ្នាក់ដឹកនាំស្រុក មេឃុំ និងមន្ត្រីពាក់ព័ន្ធ ដើម្បីពិនិត្យ និងអនុម័តលើរបៀបវារៈសំខាន់ៗចំនួន ៩ រួមមាន ការងាររដ្ឋបាល ការកែសម្រួលសមាសភាពគណៈកម្មាធិការ និងរបាយការណ៍ការងារប្រចាំខែកក្កដា។
Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
មន្ត្រីជំនាញមន្ទីរផែនការខេត្តពោធិ៍សាត់ ចុះស្រង់ទិន្នន័យសន្ទស្សន៍ថ្លៃទំនិញ (CPI) នៅផ្សារពោធិ៍សាត់
Authority activities
មន្ត្រីជំនាញមន្ទីរផែនការខេត្តពោធិ៍សាត់ ចុះស្រង់ទិន្នន័យសន្ទស្សន៍ថ្លៃទំនិញ (CPI) នៅផ្សារពោធិ៍សាត់
ពោធិ៍សាត់៖ មន្ត្រីជំនាញនៃមន្ទីរផែនការខេត្តពោធិ៍សាត់ បានចុះសម្ភាសន៍ និងប្រមូលទិន្នន័យសន្ទស្សន៍ថ្លៃទំនិញ និងសេវាកម្មនៅលើទីផ្សារ (CPI) ដោយផ្ទាល់ជាមួយអាជីវករ ស្ថិតនៅផ្សារពោធិ៍សាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦។ សកម្មភាពនេះ ធ្វើឡើងក្នុងគោលបំណងតាមដាន ចែករំលែក និងក្តាប់ឱ្យបាននូវការប្រែប្រួលតម្លៃទំនិញប្រើប្រាស់ប្រចាំថ្ងៃនៅលើទីផ្សារជាក់ស្តែង ដើម្បីជាមូលដ្ឋានទិន្នន័យយ៉ាងសំខាន់ក្នុងការវិភាគស្ថានភាពសេដ្ឋកិច្ច និងអត្រាអតិផរណា សម្រាប់បម្រើឱ្យការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឱ្យមានប្រសិទ្ធភាព៕
Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
អាជ្ញាធរស្រុកក្រគរ បើកកិច្ចប្រជុំផ្ទៀងផ្ទាត់ទិន្នន័យដីរដ្ឋដែលរងការទន្ទ្រាន ក្នុងឃុំចំនួនបី
Authority activities
អាជ្ញាធរស្រុកក្រគរ បើកកិច្ចប្រជុំផ្ទៀងផ្ទាត់ទិន្នន័យដីរដ្ឋដែលរងការទន្ទ្រាន ក្នុងឃុំចំនួនបី
ខេត្តពោធិ៍សាត់៖ យុទ្ធនាការពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលនៃការស្រង់ទិន្នន័យទីតាំងដីចុះបញ្ជីឯកជនរបស់រដ្ឋ ដែលរងការទន្ទ្រានកាន់កាប់ពីប្រជាពលរដ្ឋ ត្រូវបានរៀបចំឡើងនៅក្នុងសាលប្រជុំរដ្ឋបាលស្រុកក្រគរ នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះដឹកនាំដោយ លោក គឺ គឹមណូ អភិបាលរងស្រុក ដំណាងឱ្យលោកអភិបាលស្រុកក្រគរ ដោយមានកិច្ចសហការជាមួយមន្ទីរកសិកម្ម និងនាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់។ ជំនួបពិភាក្សានេះ មានការចូលរួមយ៉ាងសកម្មពីសំណាក់មន្ត្រីការិយាល័យជំនាញនៃរដ្ឋបាលស្រុក អាជ្ញាធរភូមិ-ឃុំពាក់ព័ន្ធ និងតំណាងក្រុមហ៊ុន។ ការចុះផ្ទៀងផ្ទាត់ និងប្រមូលទិន្នន័យជាក់ស្តែងនេះ កំពុងផ្តោតលើទីតាំងដីធ្លីស្ថិតក្នុងដែនសមត្ថកិច្ចនៃឃុំចំនួនបី រួមមាន ឃុំអន្សាចំបក់ ឃុំស្វាយស និងឃុំឈើតុំ ដើម្បីធានាបាននូវភាពទាក់ទិនច្បាស់លាស់ តម្លាភាព និងជាមូលដ្ឋានក្នុងការដោះស្រាយតាមនីតិវិធីច្បាប់៕
Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
អភិបាលរងស្រុកក្រគរ ចុះជួបសំណេះសំណាលជាមួយបងប្អូនអាជីវករ និងពិនិត្យមើលការងារបរិស្ថាន នៅបរិវេណជុំវិញផ្សារសាមគ្គីក្រគរ
Authority activities
អភិបាលរងស្រុកក្រគរ ចុះជួបសំណេះសំណាលជាមួយបងប្អូនអាជីវករ និងពិនិត្យមើលការងារបរិស្ថាន នៅបរិវេណជុំវិញផ្សារសាមគ្គីក្រគរ
លោក ធាង សេង អភិបាលរងតំណាងលោកអភិបាលស្រុកក្រគរ បានដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាលជាមួយបងប្អូនអាជីវករ និងពិនិត្យមើលការងារបរិស្ថាន អនាម័យ សណ្តាប់ធ្នាប់ក្នុង និងបរិវេណជុំវិញផ្សារសាមគ្គីក្រគរ។
Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
អភិបាលក្រុងពោធិ៍សាត់ ចុះពិនិត្យស្ថានភាពផ្លូវ ដំណាំកសិកម្ម និងអគារបេតិកភណ្ឌសម័យបារាំង ក្នុងសង្កាត់លលកស
Authority activities
អភិបាលក្រុងពោធិ៍សាត់ ចុះពិនិត្យស្ថានភាពផ្លូវ ដំណាំកសិកម្ម និងអគារបេតិកភណ្ឌសម័យបារាំង ក្នុងសង្កាត់លលកស
លោក ផាយ ឡេង អភិបាល នៃគណៈអភិបាលក្រុងពោធិ៍សាត់ បានដឹកនាំមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពផ្លូវគ្រួសក្រហមចូលច្បារ ការដាំដុះដំណាំកសិកម្មរបស់ប្រជាពលរដ្ឋ និងអគារបុរាណដែលសល់ពីសម័យបារាំង ស្ថិតនៅភូមិដប់បាត សង្កាត់លលកស ក្រុងពោធិ៍សាត់។
Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
ពិធីបិទបវេសនកាល និងប្រគល់រង្វាន់ជូនសិស្សពូកែ ឆ្នាំសិក្សា ២០២៤-២០២៥
Authority activities
ពិធីបិទបវេសនកាល និងប្រគល់រង្វាន់ជូនសិស្សពូកែ ឆ្នាំសិក្សា ២០២៤-២០២៥
ពោធិ៍សាត់៖ ពិធីបិទបវេសនកាល និងប្រគល់រង្វាន់ជូនសិស្សជ័យលាភី សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ ត្រូវបានរៀបចំឡើងយ៉ាងមហោឡារិកនៅវិទ្យាល័យពោធិ៍សាត់ ក្រោមអធិបតីភាព លោក ផាយ ឡេង អភិបាលក្រុងពោធិ៍សាត់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋបាលក្រុង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។ ក្នុងឱកាសនោះ លោកអភិបាលក្រុង បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះលោកគ្រូ អ្នកគ្រូ ដែលបានខិតខំបណ្ដុះបណ្ដាលសិស្សានុសិស្ស ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ជាមួយគ្នានេះ លោកបានអបអរសាទរ និងប្រគល់រង្វាន់លើកទឹកចិត្តជូនដល់សិស្សជ័យលាភីទាំងអស់ ព្រមទាំងបានផ្តាំផ្ញើឱ្យសិស្សានុសិស្សបន្តខិតខំរៀនសូត្រ ស្រាវជ្រាវបន្ថែម និងត្រូវចៀសវាងឱ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ដើម្បីក្លាយជាទំពាំងស្នងឫស្សី និងជាសសរទ្រូងដ៏រឹងមាំសម្រាប់ប្រទេសជាតិ៕
Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត

ព័ត៌មានថ្មីៗ

រដ្ឋបាលស្រុកបាកាន ធ្វើការច្រានចោល និងបំភ្លឺជុំវិញការចុះផ្សាយព័ត៌មានមិនពិតអំពីអាជីវកម្មបូមខ្សាច់ក្នុងស្ទឹងបុរាណ
Press releases

រដ្ឋបាលស្រុកបាកាន ធ្វើការច្រានចោល និងបំភ្លឺជុំវិញការចុះផ្សាយព័ត៌មានមិនពិតអំពីអាជីវកម្មបូមខ្សាច់ក្នុងស្ទឹងបុរាណ

ពោធិ៍សាត់៖ រដ្ឋបាលស្រុកបាកាន ខេត្តពោធិ៍សាត់ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ បានចេញសេចក្តីបំភ្លឺច្រានចោលទាំងស្រុង ចំពោះការបង្ហោះវីដេអូរបស់គណនីទូរទស្សន៍ BNTvOnline កាលពីថ្ងៃទី៩ ខែសីហា ដែលបានចោទប្រកាន់ថា មានការបូមខ្សាច់អនាធិបតេយ្យក្នុងស្ទឹងបុរាណ ស្ថិតក្នុងភូមិបាកាន ឃុំត្រពាំងជង។ រដ្ឋបាលស្រុកបានបញ្ជាក់ថា ការចុះផ្សាយនេះជាព័ត៌មានមិនពិត គ្មានមូលដ្ឋាន និងមានចេតនាបំពុលសង្គម ប៉ុណ្ណោះ។ ផ្ទុយទៅវិញ សកម្មភាពជាក់ស្តែងគឺជាអាជីវកម្ម «ខ្សាច់បក» របស់លោក ខា ហុងលី ដែលកំពុងប្រតិបត្តិការលើដីកម្មសិទ្ធិស្របច្បាប់ (ទិញពីប្រជាពលរដ្ឋ) និងមានអាជ្ញាប័ណ្ណត្រឹមត្រូវពីរដ្ឋបាលខេត្តពោធិ៍សាត់ (លេខ ៣០៥៦/២៦ ខណស) ព្រមទាំងបានបង់សួយសារជូនរដ្ឋ និងស្ថិតក្រោមការត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់ពីមន្ទីររ៉ែ និងថាមពលខេត្ត។ អាជ្ញាធរស្រុកបាកានបានអំពាវនាវដល់សាធារណជន និងអ្នកប្រើប្រាស់បណ្តាញសង្គម បញ្ឈប់ការចែករំលែក ឬបញ្ចេញមតិគ្មានមូលដ្ឋាន ដែលអាចប្រឈមមុខនឹងចំណាត់ការតាមផ្លូវច្បាប់៕

Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
ស.ស.យ.ក ខេត្តពោធិ៍សាត់ រៀបចំសេវាផ្ញើកង់-ម៉ូតូដោយឥតគិតថ្លៃ នៅគ្រប់មណ្ឌលប្រឡងបាក់ឌុប
Social security

ស.ស.យ.ក ខេត្តពោធិ៍សាត់ រៀបចំសេវាផ្ញើកង់-ម៉ូតូដោយឥតគិតថ្លៃ នៅគ្រប់មណ្ឌលប្រឡងបាក់ឌុប

ពោធិ៍សាត់៖ ដើម្បីសម្រួលដល់ការប្រឡង និងកាត់បន្ថយបន្ទុកចំណាយរបស់បេក្ខជន សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តពោធិ៍សាត់ បានសហការជាមួយអាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ច រៀបចំទីតាំងផ្ញើកង់ និងម៉ូតូដោយឥតគិតថ្លៃ នៅគ្រប់មណ្ឌលប្រឡងបាក់ឌុបទូទាំងខេត្ត។ ការរៀបចំនេះធ្វើឡើងក្នុងគោលបំណងថែរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ និងផ្តល់ភាពកក់ក្តៅជូនដល់ប្អូនៗសិស្សានុសិស្ស ព្រមទាំងបានជូនពរឲ្យបេក្ខជនទាំងអស់ទទួលបានជោគជ័យ និងសំណាងល្អក្នុងការប្រឡងនេះផងដែរ៕

Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
ទោះបីភ្លៀងធ្លាក់ខ្លាំង កម្លាំងនគរបាលខេត្តពោធិ៍សាត់ នៅតែបន្តបេសកកម្មការពារសុវត្ថិភាពបេក្ខជនប្រឡងបាក់ឌុប
Social security

ទោះបីភ្លៀងធ្លាក់ខ្លាំង កម្លាំងនគរបាលខេត្តពោធិ៍សាត់ នៅតែបន្តបេសកកម្មការពារសុវត្ថិភាពបេក្ខជនប្រឡងបាក់ឌុប

ពោធិ៍សាត់៖ ក្នុងឱកាសដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានចាត់តាំងកម្លាំងជំនាញចរាចរណ៍ផ្លូវគោក កម្លាំងអន្តរាគមន៍ និងកម្លាំងអធិការដ្ឋាននគរបាលក្រុង ចុះពង្រាយការពារសន្តិសុខ និងសម្រួលចរាចរណ៍យ៉ាងសកម្ម។ ទោះបីជាមានភ្លៀងធ្លាក់យ៉ាងណាក៏ដោយ ក៏កងកម្លាំងនៅតែប្រចាំការយ៉ាងយកចិត្តទុកដាក់ ដើម្បីធានាបាននូវសុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនប្អូនៗសិស្សានុសិស្សក្នុងដំណើរការប្រឡងរយៈពេល២ថ្ងៃ។

Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
ផ្លូវជាតិលេខ៥ ក្នុងខេត្តពោធិ៍សាត់ រៀបចំខ្លួនស្វាគមន៍អ្នកធ្វើដំណើរ ដោយសម្រស់ផ្កាត្របែកព្រៃរីកស្អុសស្អាយ
Tourism

ផ្លូវជាតិលេខ៥ ក្នុងខេត្តពោធិ៍សាត់ រៀបចំខ្លួនស្វាគមន៍អ្នកធ្វើដំណើរ ដោយសម្រស់ផ្កាត្របែកព្រៃរីកស្អុសស្អាយ

ពោធិ៍សាត់៖ ដើមត្របែកព្រៃដែលដុះអមសងខាងផ្លូវជាតិលេខ៥ ក្នុងទឹកដីខេត្តពោធិ៍សាត់ បានចាប់ផ្តើមរីកផ្កាស្អុសស្អាយបង្អួតសម្រស់យ៉ាងស្រស់បំព្រង។ ផ្កាត្របែកព្រៃដែលមានពណ៌ផ្កាឈូក ស្វាយ និងស លាយឡំគ្នាយ៉ាងទាក់ទាញនេះ បានប្រែភូមិសាស្ត្រដងផ្លូវឱ្យក្លាយជាទេសភាពធម្មជាតិដ៏គួរឱ្យគយគន់ រហូតទាក់ទាញចិត្តអ្នកធ្វើដំណើរឆ្លងកាត់ឱ្យទប់ចិត្តមិនបាន ចាំបាច់ត្រូវឈប់សម្រាក និងថតរូបកម្សាន្តទុកជាអនុស្សាវរីយ៍។

Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត