
សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសបេក្ខជនសម្រាប់ស្នើសុំតែងតាំងជានាយកសាលាបឋមសិក្សា ចំនួន ០២សាលា ក្នុងស្រុកកណ្តៀង(លើកទី២)៕

សេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសបេក្ខជនសម្រាប់ស្នើសុំតែងតាំងជានាយកសាលាបឋមសិក្សា ចំនួន ០២សាលា ក្នុងស្រុកកណ្តៀង(លើកទី២)៕













លោក ផាយ ឡេង អភិបាលក្រុងពោធិ៍សាត់ បានដឹកនាំមន្ត្រីនិងអាជ្ញាធរចុះកាត់តែងមែកឈើនិងកូនឈើលម្អតាមបណ្តោយផ្លូវជាតិលេខ៥៥ ដើម្បីលើកកម្ពស់សោភ័ណភាព បង្កើនភាពបៃតង និងធ្វើឱ្យបរិស្ថានទីក្រុងមានសណ្តាប់ធ្នាប់ ស្រស់ស្អាត និងគួរឱ្យចង់រស់នៅ។


លោក អ៊ន សុផល្លា អភិបាលស្រុកក្រគរ បានដឹកនាំកិច្ចប្រជុំពិសេសលើផែនការចែកស្បៀងរបស់រាជរដ្ឋាភិបាល ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ២,៥០៦គ្រួសារ។ កម្មវិធីចែកអំណោយនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ ទីតាំងនៅ មីនេបៀ (ខេមបូឌា) ក្នុងតំបន់សេដ្ឋកិច្ចពិសេសស្រុកក្រគរ ខេត្តពោធិ៍សាត់។


ពោធិ៍សាត់៖ លោក ឆាយ គឹមម៉ុង អភិបាលនៃគណៈអភិបាលស្រុកបាកាន បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំប្រចាំខែតុលា ឆ្នាំ២០២៦ របស់ការិយាល័យអប់រំ យុវជន និងកីឡាស្រុកបាកាន ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកបាកាន នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ពិនិត្យ និងវាយតម្លៃ លើលទ្ធផលការងារដែលការិយាល័យអប់រំ យុវជន និងកីឡាស្រុក អនុវត្តបានក្នុងកំឡុងខែតុលាកន្លងមក, ដោះស្រាយបញ្ហាប្រឈម ស្ដាប់របាយការណ៍ និងពិភាក្សាលើបញ្ហាកង្វល់ផ្សេងៗតាមគ្រឹះស្ថានសិក្សា ក្នុងគោលដៅស្វែងរកដំណោះស្រាយរួមគ្នាឱ្យបានទាន់ពេលវេលា, ដាក់ចេញទិសដៅបន្ត ណែនាំនូវផែនការសកម្មភាពថ្មីៗ ដើម្បីពង្រឹងគុណភាពអប់រំ កិច្ចការយុវជន និងការងារកីឡាក្នុងមូលដ្ឋានស្រុកបាកាន ឱ្យកាន់តែមានប្រសិទ្ធភាព និងរីកចម្រើនបន្ថែមទៀត។ ក្នុងឱកាសនោះដែរ លោកអភិបាលស្រុកក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងលោកគ្រូ អ្នកគ្រូទាំងអស់ នៃកម្លាំងអប់រំក្នុងស្រុកបាកាន ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចយ៉ាងសកម្ម ដើម្បីចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សក្នុងស្រុកឱ្យកាន់តែប្រសើរឡើង៕ សាយយ័ន្ដ វុន្នីយ៉ា


ក្រុមប្រឹក្សាខេត្តពោធិ៍សាត់បានបញ្ចប់វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ឆ្នាំទី៣ អាណត្តិទី៤ នៅទូទាំង ៧ក្រុង ស្រុក ដោយទទួលបានសំណូមពរ និងបញ្ហាប្រឈមសរុប ១៧០ករណី។ ជាលទ្ធផល អាជ្ញាធរបានដោះស្រាយជូនប្រជាពលរដ្ឋបានជិត ៨០% ភ្លាមៗនៅនឹងកន្លែង ចំណែក ២០%ទៀតដែលទាមទារថវិកា និងនីតិវិធីត្រូវបានដាក់បញ្ចូលក្នុងផែនការអភិវឌ្ឍន៍ដើម្បីដោះស្រាយបន្តនៅថ្នាក់ជាតិ។
