
សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង ស្តីពីការរៀបចំពិធីប្រណាំងទូក ង ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅខេត្តពោធិ៍សាត់ ឆ្នាំ២០២៦

សេចក្តីជូនដំណឹង ស្តីពីការរៀបចំពិធីប្រណាំងទូក ង ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅខេត្តពោធិ៍សាត់ ឆ្នាំ២០២៦













ឯកឧត្តម ឡាំ ហេងហួត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) និងជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា រួមជាមួយ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦នេះ នៅសាលប្រជុំកោះសំពៅមាស សាលាខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងវាយតម្លៃលើផលប៉ះពាល់ ការខូចខាតដោយគ្រោះមហន្តរាយ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។


លោក ហៀម ឃួន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខូយ រីដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សា បានដឹកនាំក្រុមការងារចុះនាំយកអំណោយមនុស្សធម៌ប្រគល់ជូនគ្រួសារសពឪពុកនិងកូនប្រុស ដែលបានជួបឧប្បត្តិហេតុលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម នៅភូមិអន្លង់ក្រាយ ឃុំអូរតាប៉ោង ស្រុកបាកាន កាលពីថ្ងៃទី១៣ខែតុលាឆ្នាំ២០២៦ វេលាម៉ោង ៩និង៤៥នាទីព្រឹកកន្លងមកនេះ។


ឯកឧត្តម ខូយ រីដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ និងសហការី បានអញ្ជើញទទួលសម្ភារៈ គ្រឿងឧបភោគបរិភោគ និងថវិកា ពីព្រះព្រហ្មាភិរ័ត្ន កែវ កន ព្រះមេគណខេត្ត ដែលបានប្រារព្ធធ្វើនៅវត្តកែវវិជ័យ ស្រុកកណ្ដៀង នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦។


ក្រោមការដឹកនាំរបស់ លោក រ៉ាន់ សីហគិរី ប្រធានក្រុមការងារចុះជួយឃុំស្នាអន្សា លោក ក្រូច សុខុន អភិបាលរងស្រុក និងជាតំណាងលោកអភិបាលស្រុកក្រគរ បាននាំយកអំណោយចុះចែកជូនគ្រួសាររងផលប៉ះពាល់ពីទឹកជំនន់ក្នុងឃុំស្នាអន្សា ចំនួន ២៥០គ្រួសារ ដើម្បីជួយសម្រាលការលំបាកក្នុងគ្រាអាសន្ននេះ។
