
កិច្ចពិភាក្សាតុមូល ស្តីពី “សមរភូមិ ការទូតកម្ពុជា ក្នុងការស្វែងរកដំណោះស្រាយព្រំដែនជាមួយថៃ” ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦
កិច្ចពិភាក្សាតុមូល ស្តីពី “សមរភូមិ ការទូតកម្ពុជា ក្នុងការស្វែងរកដំណោះស្រាយព្រំដែនជាមួយថៃ” ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦

កិច្ចពិភាក្សាតុមូល ស្តីពី “សមរភូមិ ការទូតកម្ពុជា ក្នុងការស្វែងរកដំណោះស្រាយព្រំដែនជាមួយថៃ” ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦













អភិបាលស្រុកក្រគរ បានដឹកនាំមន្ត្រី និងអាជ្ញាធរ ចុះសម្អាតអនាម័យបរិស្ថាន រៀបចំសោភណភាព និងសណ្តាប់ធ្នាប់សាធារណៈនៅឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ព្រមទាំងអប់រំអាជីវករផ្សារបំណក់ឱ្យចូលរួមថែរក្សាអនាម័យ ដើម្បីទីប្រជុំជនគ្មានសំរាម។


អភិបាលខេត្តពោធិ៍សាត់ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរ ចុះពិនិត្យដំណាំស្រូវដែលខូចខាតដោយសារជំនន់ទឹកភ្លៀង នៅឃុំអូរតាប៉ោង ស្រុកបាកាន។ ឯកឧត្តមបានបញ្ជាក់ថា អាជ្ញាធរខេត្តនឹងនៅជាប់ជានិច្ចជាមួយពលរដ្ឋគ្រប់កាលៈទេសៈ ដើម្បីជួយសង្គ្រោះ ដោះស្រាយទុក្ខលំបាក ព្រមទាំងគិតគូរពីបញ្ហាស្បៀង និងការស្ដារឡើងវិញផងដែរ។


នៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំស្ដីពីកិច្ចសហការការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងការផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក ងួន ប៉ោសេង អភិបាលរងខេត្តពោធិ៍សាត់ និង លោក គី ចាន់សុផល ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត ព្រមទាំងមានការចូលរួមពីភាគីពាក់ព័ន្ធជាច្រើនរូប នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦។


ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូ អញ្ជើញនាំយកសម្ភារ និងថវិកាចូលរួមបុណ្យសព ឯកឧត្តម ឡាយ ចេងលៀង ទីប្រឹក្សាក្រសួងព័ត៌មាន និងជាឪពុកបង្កើតរបស់លោក លាង ទិតដ្ឋាន ប្រធានមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ ដែលបានទទួលមរណភាពនៅវេលាម៉ោង ៦ និង៤០នាទីល្ងាច ថ្ងៃព្រហស្បតិ៍ ៤កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៧៥ឆ្នាំ ដោយរោគាពាធ។
