
(វិដេអូ) អភិបាលខេត្តកំពង់ចាម អំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះជំងឺគ្រុនផ្តាសាយ ខណៈករណីជំងឺនេះមានការកើនឡើង
អភិបាលខេត្តកំពង់ចាម អំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះជំងឺគ្រុនផ្តាសាយ ខណៈករណីជំងឺនេះមានការកើនឡើង

អភិបាលខេត្តកំពង់ចាម អំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះជំងឺគ្រុនផ្តាសាយ ខណៈករណីជំងឺនេះមានការកើនឡើង













ពោធិ៍សាត់៖ កាលពីយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ អាជ្ញាធរដែនដី សហការយ៉ាងជិតស្និទ្ធជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានចុះធ្វើយុទ្ធនាការរួមគ្នាយ៉ាងសកម្ម ក្នុងការរៀបចំច្រកការ៉ុងខ្សាច់ទប់ទឹកតាមបណ្តោយដងស្ទឹង ស្ថិតក្នុងឃុំស្វាយលួង និងឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដើម្បីត្រៀមបង្ការ និងទប់ស្កាត់ផលប៉ះពាល់ផ្សេងៗ ដែលអាចកើតមានឡើងដោយសារជំនន់ទឹកភ្លៀង។ សកម្មភាពប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់នាពេលយប់ជ្រៅនេះ បានបង្ហាញយ៉ាងច្បាស់ពីកិច្ចសហការយ៉ាងរឹងមាំរវាងអាជ្ញាធរ និងសហគមន៍ ព្រមទាំងឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់បំផុតលើសុវត្ថិភាព ជីវភាព និងទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ នឹងជួយកាត់បន្ថយហានិភ័យនៃការលិចលង់ និងការពារផលប្រយោជន៍របស់ប្រជាសហគមន៍បានយ៉ាងទាន់ពេលវេលា៕


មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានច្រានចោលទាំងស្រុងនូវការផ្សាយរបស់ទំព័រហ្វេសប៊ុកឈ្មោះ «បណ្តាញព័ត៌មានថ្មី N3» ដែលបានចុះផ្សាយថា លោក ប្រុក សៀក កំពុងកាប់គាស់ពាក់ព័ន្ធជាមួយមន្ត្រីបរិស្ថាន ឬស្ថិតក្រោមដីកសិកម្មអត់មានត្រូវបរិស្ថានមកលូកលាន់បាន ហើយមន្ត្រីបរិស្ថានចាប់ខ្លួនយកទៅដាក់នៅស្នងការដ្ឋាន។


ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារអាជ្ញាធរខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពពិនិត្យមើលផលប៉ះពាល់ និងសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដោយផ្ទាល់ ស្ថិតក្នុងឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់។


លោក ផាយ ឡេង អភិបាលក្រុងពោធិ៍សាត់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បាននាំយកអំណោយស្បៀងអាហារ អង្ករ ២០គីឡូក្រាម និងមី ១២កញ្ចប់ ក្នុងមួយគ្រួសារ ទៅចែកជូនប្រជាពលរដ្ឋរងផលប៉ះពាល់ខ្លាំងដោយជំនន់ទឹកភ្លៀងចំនួន ១៦គ្រួសារ នៅភូមិស្រះស្រង់ សង្កាត់ព្រៃញី ដើម្បីជួយសម្រាលបន្ទុកជីវភាព និងលើកទឹកចិត្តក្នុងការជម្នះការលំបាក។
