
ភ្ញៀវទេសចរ និងប្រជាពលរដ្ឋជាង៦ម៉ឺននាក់ ដើរកម្សាន្តនៅខេត្តកំពង់ធំ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦
ភ្ញៀវទេសចរ និងប្រជាពលរដ្ឋជាង៦ម៉ឺននាក់ ដើរកម្សាន្តនៅខេត្តកំពង់ធំ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦

ភ្ញៀវទេសចរ និងប្រជាពលរដ្ឋជាង៦ម៉ឺននាក់ ដើរកម្សាន្តនៅខេត្តកំពង់ធំ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦













នៅសាលាស្រុកបាកាន នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ សាន សមាជិកក្រុមប្រឹក្សាខេត្តពោធិ៍សាត់ តំណាងឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ និងលោក លឹម សុខតូ អភិបាលរងខេត្តពោធិ៍សាត់ តំណាងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តឆ្នាំទី៣ អាណត្តិទី៤ ឆ្នាំ២០២៦។


នៅសាលប្រជុំរដ្ឋបាលស្រុកក្រគរ លោក អ៊ន សុផល្លា អភិបាលនៃគណៈអភិបាលស្រុកក្រគរ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារគណៈកម្មការ និងអនុគណៈកម្មការ ដើម្បីពិភាក្សា និងត្រៀមលក្ខណៈសម្បត្តិឱ្យបានល្អប្រសើរ ក្នុងការចូលរួមព្រឹត្តិការណ៍ប្រណាំងទូក (ង) ខ្នាតអន្តរជាតិ ដែលនឹងប្រព្រឹត្តិទៅនៅស្ទឹងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នាពេលខាងមុខនេះ។


ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ចុះពិនិត្យស្ថានភាពទូទៅ ព្រមទាំងរួមគ្នាធ្វើអនាម័យ សំអាតបរិស្ថាន និងកាត់ជ្រឹមរុក្ខជាតិលម្អតាមទ្រូងផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រស្រុកក្រគរ ខេត្តពោធិ៍សាត់ នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦។


នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានរៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ក្រោមអធិបតីភាព លោកស្រីឧត្តមសេនីយ៍ទោ ហ៊ាង ឆវី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាតំណាងឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ដោយមានការចូលរួមពី លោកវរសេនីយ៍ឯក សុខ ម៉េងឡុង មេបញ្ជាការស្តីទីខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មេបញ្ជាការក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
