
អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖

អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖













ពោធិ៍សាត់៖ លោកវរសេនីយ៍ឯក សុខ ម៉េងឡុង មេបញ្ជាការរងខេត្តព្រះសីហនុ ត្រូវបានប្រគល់ភារកិច្ចជាមេបញ្ជាការអាវុធហត្ថខេត្តពោធិ៍សាត់បណ្តោះអាសន្ន ជំនួសឧត្តមសេនីយ៍ត្រី ពុទ្ធ លី ដែលមានឈ្មោះដល់ចូលនិវត្តន៍ហេីយ។ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលេីផ្ទៃប្រទេស បានអញ្ជេីញជួបសំណេះសំណាល និងប្រគល់ភារកិច្ចបណ្តោះអាសន្នជាមេបញ្ជាការស្តីទី ជូនលោកវរសេនីយ៍ឯក សុខ ម៉េងឡុង៕


ពោធិ៍សាត់៖ រដ្ឋបាលក្រុងពោធិ៍សាត់ សហការជាមួយមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បាននិងកំពុងរៀបចំផែនការចុះយុទ្ធនាការអប់រំ ណែនាំ និងផ្សព្វផ្សាយផ្ទាល់អំពីអនាម័យបរិស្ថាន នៅតាមបណ្តាគោលដៅ និងទីតាំងសំខាន់ៗជុំវិញក្រុងពោធិ៍សាត់ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ដោយចាប់ផ្ដើមពីវេលាម៉ោង ១៧:០០ នាទីល្ងាចតទៅ។ យុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណងរៀបចំសណ្ដាប់ធ្នាប់សាធារណៈ លើកកម្ពស់សោភ័ណភាព និងរក្សាអនាម័យបរិស្ថានឱ្យបានល្អប្រសើរ ដើម្បីស្វាគមន៍បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកកម្សាន្តក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិខ្មែរខាងមុខនេះ។ រដ្ឋបាលក្រុងក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ និងភ្ញៀវទេសចរទាំងអស់ ចូលរួមសហការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីរួមចំណែកធ្វើឱ្យក្រុងពោធិ៍សាត់មានបរិស្ថានស្អាត និងមានអនាម័យល្អ៕


ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការណែនាំការចុះអនុវត្តប្រតិបត្តិការស្តង់ដាតែមួយ ក្នុងការឃាត់ខ្លួន កំណត់អត្តសញ្ញាណ និងរៀបចំនីតិវិធីចំពោះជនបរទេស ដែលត្រូវបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦។


លោកឧត្តមសេនីយ៍ត្រី ឆាយ សុភ័ក្ដ្រ ស្នងការរងផែនការងារធនធានមនុស្ស តំណាងលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត ជាអនុប្រធាននិងជាប្រធានលេខាធិការដ្ឋានសមាគមអតីតយុវជននិងនិវត្តជនកម្ពុជាខេត្ត បានដឹកនាំកម្លាំងចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយគ្រួសារអតីតយុវជនជាសម្ព័ន្ធមេត្រីភាពចំនួន៩គ្រួសារ ដែលកំពុងរស់នៅភូមិអភិវឌ្ឍន៍ប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
