
លោក អ៊ន សុផល្លា អភិបាលស្រុកក្រគរ ដឹកនាំកិច្ចប្រជុំពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងអនាម័យបរិស្ថានតាមវត្តអារាម នាឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ
អភិបាលស្រុកក្រគរ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងពង្រឹងសេចក្តីណែនាំស្តីពីអនាម័យ បរិស្ថាន សណ្តាប់ធ្នាប់ និងសន្តិសុខ ក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នៅតាមវត្តអារាមទាំង៤៨ ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់។ កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំរដ្ឋបាលស្រុកក្រគរ ដោយមានអ្នកចូលរួមសរុបចំនួន ៨០នាក់ រួមមានថ្នាក់ដឹកនាំស្រុក កងកម្លាំងទាំង ៣ប្រភេទ មេឃុំ និងនាយប៉ុស្តិ៍ទាំង១១ឃុំ ព្រមទាំងគណៈកម្មការអាចារ្យវត្តផងដែរ









