
អភិបាលស្រុកកណ្តៀង អញ្ជើញសំណេះសំណាល និងលើកទឹកចិត្តសិស្សានុសិស្ស សម្រាប់ឆ្នាំសិក្សាថ្មី ២០២៦-២០២៧
ពោធិ៍សាត់៖ លោក ណារ៉ា ចំរើន អភិបាលស្រុកកណ្តៀង បានអញ្ជើញជួបសំណេះសំណាល និងលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្ស ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ និងអបអរសាទរសិស្សានុសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦។











