
ស្រុកវាលវែងទទួលបានស្ថានីយអង់តែនទូរស័ព្ទថ្មី ដើម្បីជួយតភ្ជាប់សេវាទំនាក់ទំនងនៅតំបន់ដាច់ស្រយាល
ពោធិ៍សាត់៖ លោក អ៊ុយ សុធាវី អភិបាលរងខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ ស្ថានីយអង់តែនទូរស័ព្ទចល័តមូលនិធិកាតព្វកិច្ចសេវាសកល (USO) តម្លៃជាង ១០ម៉ឺនដុល្លារ ស្ថិតនៅអន្លង់ក្រពើ ឃុំថ្មដា ស្រុកវាលវែង ដើម្បីជួយដោះស្រាយបញ្ហាទំនាក់ទំនងនៅតំបន់ដាច់ស្រយាល នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ។ ផ្តល់សេវាទំនាក់ទំនងរលូនដល់ប្រជាពលរដ្ឋ គាំទ្រវិស័យទេសចរណ៍ និងជួយដល់ការគ្រប់គ្រងបច្ចេកទេសការដ្ឋានទំនប់វារីអគ្គិសនីស្ទឹងមេទឹក។មុននឹងបើកការដ្ឋាន ក្រុមការងារបានសហការបោសសម្អាត និងបំផ្លាញចោលគ្រាប់កាំភ្លើងផ្លោងចំនួន ៤គ្រាប់ សេសសល់ពីសម័យសង្គ្រាមដោយសុវត្ថិភាព៕ សាយយ័ន្ត វុន្នីយ៉ា











