
អភិបាលស្រុកបាកាន ចុះសម្របសម្រួលឈានដល់ការសម្រេចបញ្ចុះតម្លៃតូប ៣០% ជូនអាជីវករផ្សារបឹងខ្នារ
លោក ឆាយ គឹមម៉ុង អភិបាលស្រុកបាកាន បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរឃុំ ចុះដោះស្រាយវិវាទរវាងម្ចាស់ផ្សារ និងអាជីវករជួលតូបនៅផ្សារបឹងខ្នារ ខេត្តពោធិ៍សាត់។ ជាលទ្ធផល ភាគីទាំងពីរបានព្រមព្រៀងគ្នា ដោយម្ចាស់ផ្សារសុខចិត្តបញ្ចុះតម្លៃជួលតូប ៣០% នៃតម្លៃដើម ជូនបងប្អូនអាជីវករ។











