
អភិបាលស្រុកតាលោសែនជ័យ ថ្នាក់ដឹកនាំ និងយុវជនមូលដ្ឋាន សហការគ្នាដាំផ្កាភួងម៉ាឡៃលម្អសោភ័ណភាព
ពោធិ៍សាត់៖ ក្រោមការដឹកនាំផ្ទាល់របស់លោក ចាន់ វិចិត្រ អភិបាលស្រុកតាលោសែនជ័យ មន្ត្រីរាជការថ្នាក់ស្រុក ឃុំ ភូមិ កម្លាំងយុវជន និងប្រជាការពារ បានសហការគ្នាយ៉ាងសកម្មចុះដាំ ផ្កាភួងម៉ាឡៃ ដើម្បីលម្អសោភ័ណភាពនៅទីប្រជុំជនស្រុក និងតាមដងផ្លូវក្នុងបរិវេណរដ្ឋបាលស្រុក។ សកម្មភាពកែលម្អបរិស្ថាននេះ រៀបចំឡើងក្រោមការផ្ដល់ជូនដើមផ្កាដ៏មានតម្លៃពី ឯកឧត្តមអភិបាលខេត្ត ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យទីប្រជុំជនស្រុកកាន់តែមានភាពស្រស់បំព្រង បៃតង និងមានភាពទាក់ទាញ៕ឈឹម ម៉ារីយ៉ាន











