
រដ្ឋបាលស្រុកក្រគរ សហការជាមួយក្រុមការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងយុវជន ចុះដាំផ្កាភួងម៉ាឡៃតាមទ្រូងផ្លូវជាតិលេខ៥ ដើម្បីលើកសោភ័ណភាពមូលដ្ឋាន
ពោធិ៍សាត់៖ ក្រោមការដឹកនាំផ្ទាល់ពីលោក អ៊ន សុផល្លា អភិបាលស្រុកក្រគរ បានសហការជាមួយក្រុមការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដឹកនាំដោយលោក ង៉ែត សុវណ្ណបញ្ញា ម្ចាស់ហាងកោះកាហ្វេ បានបន្តសកម្មភាពយ៉ាងសកម្មក្នុងការដាំផ្កាភួងម៉ាឡៃ ដើម្បីលម្អតាមទ្រូងផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រឃុំក្បាលត្រាច និងឃុំអន្សាចំបក់ នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦។ ជាមួយគ្នានេះដែរ រដ្ឋបាលស្រុកក្រគរ ក៏បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះទឹកចិត្តដ៏ប្រពៃរបស់បងប្អូនយុវជនទាំងអស់ ដែលមិនខ្លាចនឿយហត់ មិនគិតពេលវេលាក្ដៅ ឬភ្លៀង ក្នុងការចូលរួមសហការ ដើម្បីសម្រេចគោលដៅរួមក្នុងការធ្វើឱ្យស្រុក និងខេត្តមានសោភ័ណភាពស្រស់ស្អាត៕ ឈឹម ម៉ារីយ៉ាន











