
លោកអភិបាលស្រុកក្រគរ ដឹកនាំកិច្ចប្រជុំគណៈអភិបាលប្រចាំខែកញ្ញា ឆ្នាំ២០២៦
ពោធិ៍សាត់៖ លោក អ៊ន ផល្លា អភិបាលស្រុកក្រគរ បានដឹកនាំកិច្ចប្រជុំគណៈអភិបាលប្រចាំខែកញ្ញា នៅសាលាស្រុកក្រគរ កាលពីរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី អភិបាលរងស្រុក លោកនាយក និងនាយករងរដ្ឋបាល ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ ព្រមទាំងប្រធានការិយាល័យធនធានមនុស្ស ដើម្បីពិនិត្យវាយតម្លៃលើកិច្ចការងាររដ្ឋបាល និងលើកទិសដៅការងារបន្តសម្រាប់អនុវត្តក្នុងមូលដ្ឋានស្រុកក្រគរ៕ឈឹម ម៉ារីយ៉ាន











