
រដ្ឋបាលស្រុកបាកាន សហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ រៀបចំយុទ្ធនាការសម្អាតបរិស្ថាន កាប់ឆ្កាព្រៃ និងដាំដើមផ្កាតាមដងផ្លូវជាតិលេខ៥
ពោធិ៍សាត់៖ ក្រោមការចង្អុលបង្ហាញផ្ទាល់ពី លោក ឆាយ គឹមម៉ុង អភិបាលស្រុកបាកាន ជំរុញអោយរដ្ឋបាលស្រុករួមនឹងមន្ត្រី បានសហការយ៉ាងសកម្មជាមួយអាជ្ញាធរឃុំត្រពាំងជង បឹងខ្នារ និងអូរតាប៉ោង លោកគ្រូ អ្នកគ្រូ មេភូមិ អនុភូមិ យុវជន និងប្រជាការពារភូមិ បានរៀបចំយុទ្ធនាការសម្អាតបរិស្ថានរួមគ្នា នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦។ នៅក្នុងសកម្មភាពនេះ ក្រុមការងារទាំងអស់បានចុះធ្វើការសម្អាតបរិស្ថាន កាប់ឆ្កាព្រៃ ដាំដើមផ្កា និងសម្អាតខ្សាច់តាមបណ្ដោយទ្រូងផ្លូវជាតិលេខ៥ ដែលស្ថិតក្នុងភូមិសាស្ត្រឃុំទាំងបីខាងលើ ក្នុងគោលបំណងលើកកម្ពស់សោភ័ណភាព អនាម័យ និងធានាសុវត្ថិភាពជូនដល់អ្នកដំណើរតាមដងផ្លូវ៕ ឈឹម ម៉ារីយ៉ាន











