
អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ ចុះផ្សព្វផ្សាយ និងពង្រឹងការងារសហគមន៍កសិករប្រើប្រាស់ទឹកកំប៉ាង ស្រុកបាកាន
លោក គិត ផល អនុប្រធានគ្រប់រួមមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានចុះផ្សព្វផ្សាយ និងពង្រឹងការងារសហគមន៍កសិករប្រើប្រាស់ទឹកកំប៉ាង ឃុំស្វាយដូនកែវ ស្រុកបាកាន។ សកម្មភាពសំខាន់ៗរួមមាន ការប្រជុំជាមួយអាជ្ញាធរនិងគណៈកម្មាធិការសហគមន៍ ការផ្សព្វផ្សាយផែនការគ្រប់គ្រងទឹក ការណែនាំលក្ខន្តិកៈសមាជិក និងការបណ្តុះបណ្តាលលើមេរៀនរដ្ឋបាល ហិរញ្ញវត្ថុ ការគ្រប់គ្រង ការបែងចែកទឹក និងប្រព័ន្ធ PIMD នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ។











