
អភិបាលស្រុកតាលោសែនជ័យ ចុះពិនិត្យសុខទុក្ខ និងការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋក្នុងភូមិចំនួន៣
ពោធិ៍សាត់៖ លោក ចាន់ វិចិត្រ អភិបាលនៃគណៈអភិបាលស្រុកតាលោសែនជ័យ បានអញ្ជើញចុះជួបសំណេះសំណាល ដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ ស្ថិតនៅភូមិស្តុកខ្ទុម ភូមិក្រញាំ និងភូមិឆ្នាល់មាន់ ដើម្បីសួរសុខទុក្ខ និងពិនិត្យមើលស្ថានភាពជីវភាពរស់នៅជាក់ស្តែង។ ក្នុងឱកាសនោះ លោកអភិបាលស្រុក បានពិនិត្យលើការងារសំខាន់ៗ៖ តាមដាន និងជួយសម្រួលដល់ការសាងសង់ផ្ទះសម្បែងឡើងវិញ ជូនគ្រួសារដែលរងគ្រោះថ្នាក់ដោយសារគ្រោះធម្មជាតិ, ពិនិត្យ និងរៀបចំដំណើរការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ដើម្បីធានាកម្មសិទ្ធិស្របច្បាប់ និងបង្កើនទំនុកចិត្តក្នុងសហគមន៍៕









