
លោកចៅសង្កាត់បន្ទាយដី ដឹកនាំអាជ្ញាធរភូមិទាំង ១២ ចុះយុទ្ធនាការសម្អាតបរិស្ថាន និងកាប់ព្រៃសងខាងផ្លូវ
ពោធិ៍សាត់៖ លោកចៅសង្កាត់បន្ទាយដី រួមជាមួយក្រុមប្រឹក្សាសង្កាត់ បានដឹកនាំកម្លាំងអាជ្ញាធរភូមិទាំង ១២ ភូមិ រួមមាន មេភូមិ អនុភូមិ និងសមាជិកភូមិ ចុះធ្វើសកម្មភាពអនាម័យ និងសម្អាតបរិស្ថានដោយផ្ទាល់ នៅតាមដងផ្លូវលេខ ៣០៣ និងក្នុងភូមិបណ្តុះសណ្តែក សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ នាចុងសប្តាហ៍ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ ។ ក្នុងយុទ្ធនាការនេះ ក្រុមការងារបានរួមគ្នាកាប់ឆ្ការព្រៃ និងសម្អាតសំរាមនៅតាមដងផ្លូវ ដើម្បីលើកកម្ពស់សោភ័ណភាពមូលដ្ឋានឱ្យមានភាពស្រស់ស្អាត ព្រមទាំងចូលរួមចំណែកការពារសុខភាពជូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះ អាជ្ញាធរក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមសហការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងប្រកបដោយអនាម័យខ្ពស់៕









