លោក គិត ផល ដឹកនាំមន្ត្រីជំនាញចុះពង្រឹងសមត្ថភាពសហគមន៍កសិករប្រើប្រាស់ទឹកចំនួន ២ ក្នុងស្រុកបាកាន

លោក គិត ផល ដឹកនាំមន្ត្រីជំនាញចុះពង្រឹងសមត្ថភាពសហគមន៍កសិករប្រើប្រាស់ទឹកចំនួន ២ ក្នុងស្រុកបាកាន

ពោធិ៍សាត់៖ លោក គិត ផល អនុប្រធានក្តាប់រួមមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ រួមជាមួយមន្ត្រីជនបង្គោល បានចុះផ្សព្វផ្សាយ និងពង្រឹងការងារគណៈកម្មាធិការសហគមន៍កសិករប្រើប្រាស់ទឹក (ស.ក.ប.ទ.) ក្រូចសើច និងបឹងកន្សែង ស្ថិតក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ។ ក្នុងបេសកកម្មនេះ ក្រុមការងារបានអនុវត្តសកម្មភាពសំខាន់ៗរួមមាន៖ ជួបប្រជុំជាមួយអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ និងគណៈកម្មាធិការ ស.ក.ប.ទ. ពាក់ព័ន្ធនឹងការងារប្រព័ន្ធធារាសាស្ត្រទាំងពីរ, ណែនាំពីផែនការសកម្មភាពក្នុងការគ្រប់គ្រង និងបែងចែកទឹក ព្រមទាំងបង្ហាញពីលក្ខន្តិកៈប្រើប្រាស់ទឹកសម្រាប់សមាជិក, ផ្តល់ការហ្វឹកហ្វឺនលើមេរៀនសំខាន់ៗចំនួន ៥ រួមមាន៖ ការងាររដ្ឋបាល, ហិរញ្ញវត្ថុ, ការគ្រប់គ្រងទឹក, ការបែងចែកទឹក និងការអនុវត្តវិធីសាស្ត្រ PIMD (ការគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រដោយមានការចូលរួមពីកសិករ) ដល់ក្រុមការងារមូលដ្ឋាន៕

ព័ត៌មានពាក់ព័ន្ធ

គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់ ១ កម្លាំង ៨០មេហ្កាវ៉ាត់ ជំរុញថាមពលបៃតង និងពង្រឹងស្ថិរភាពអគ្គិសនីនៅកម្ពុជា
ធនធានទឹក និងឧតុនិយម
គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់ ១ កម្លាំង ៨០មេហ្កាវ៉ាត់ ជំរុញថាមពលបៃតង និងពង្រឹងស្ថិរភាពអគ្គិសនីនៅកម្ពុជា
គម្រោងនេះស្ថិតនៅតាមបណ្តោយស្ទឹងពោធិ៍សាត់ ក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយទទួលបានការវិនិយោគសរុបប្រមាណជាង ២៣១ លានដុល្លារអាមេរិក ពីក្រុមហ៊ុន SPHP (Cambodia) Co., Ltd.។ តាមរយៈការវិនិយោគដ៏ធំធេងនេះ គម្រោងនឹងចូលរួមចំណែកយ៉ាងសកម្មក្នុងការឆ្លើយតបទៅនឹងតម្រូវការថាមពលអគ្គិសនីដែលកំពុងតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ សហគ្រាសធុនតូច និងមធ្យម ព្រមទាំងវិស័យឧស្សាហកម្ម។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ក្រុមការងារអន្តរក្រសួង ចុះពិនិត្យ វាយតម្លៃ ប្រគល់-ទទួល និងបញ្ចប់សុពលភាព សម្រាប់ការងារជំពូក២១ ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ បាត់ដំបង និងសៀមរាប
ធនធានទឹក និងឧតុនិយម
ក្រុមការងារអន្តរក្រសួង ចុះពិនិត្យ វាយតម្លៃ ប្រគល់-ទទួល និងបញ្ចប់សុពលភាព សម្រាប់ការងារជំពូក២១ ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ បាត់ដំបង និងសៀមរាប
កាលពីថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារអង្គភាពលទ្ធកម្ម (អល) នៃគណៈកម្មាធិការលទ្ធកម្ម (គល) ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារអន្តរក្រសួង រួមជាមួយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះពិនិត្យ វាយតម្លៃ ប្រគល់-ទទួល និងបញ្ចប់សុពលភាព សម្រាប់ការងារជំពូក២១ លើគម្រោងចំនួន ០៤ ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ បាត់ដំបង និងខេត្តសៀមរាប។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
លោកជំទាវ វ៉ាន់ ចាន់ថូ អនុរដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើផែនការគម្រោងសាកល្បង PDN នៃគម្រោងគ្រប់គ្រងធនធានទឹកចម្រុះ ជំហានទី២ (SIWRM) នៅខេត្តពោធិ៍សាត់
ធនធានទឹក និងឧតុនិយម
លោកជំទាវ វ៉ាន់ ចាន់ថូ អនុរដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើផែនការគម្រោងសាកល្បង PDN នៃគម្រោងគ្រប់គ្រងធនធានទឹកចម្រុះ ជំហានទី២ (SIWRM) នៅខេត្តពោធិ៍សាត់
កិច្ចប្រជុំនេះមានការ​ចូលរួមពីអង្គភាពគ្រប់គ្រងគម្រោង ទីប្រឹក្សាបច្ចេកទេសធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងគម្រោង តំណាងនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ (GDR) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គណៈអភិបាលស្រុក អាជ្ញាធរដែនដី ប្រជាពលរដ្ឋ និងស្ថាប័នពាក់ព័ន្ធជាច្រើនរូប។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
លោកជំទាវ វ៉ាន់ ចាន់ថូ ដឹកនាំកិច្ចប្រជុំធ្វើបច្ចុប្បន្នកម្មការងារអនុវត្តគម្រោងគ្រប់គ្រងធនធានទឹកចម្រុះ (IWRM) នៅខេត្តពោធិ៍សាត់
ធនធានទឹក និងឧតុនិយម
លោកជំទាវ វ៉ាន់ ចាន់ថូ ដឹកនាំកិច្ចប្រជុំធ្វើបច្ចុប្បន្នកម្មការងារអនុវត្តគម្រោងគ្រប់គ្រងធនធានទឹកចម្រុះ (IWRM) នៅខេត្តពោធិ៍សាត់
លោកជំទាវ វ៉ាន់ ចាន់ថូ អនុរដ្ឋលេខាធិការ និងជានាយកគម្រោងគ្រប់គ្រងធនធានទឹកចម្រុះ (IWRM) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងធ្វើបច្ចុប្បន្នកម្មស្តីពីការអនុវត្តគម្រោង IWRM ដោយមានការចូលរួមពីលោក លឹម សុខតូ អភិបាលរងខេត្តពោធិ៍សាត់ អាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
មន្ទីរធនធានទឹកខេត្តពោធិ៍សាត់ ចុះពិនិត្យ និងតាមដានការអន្តរាគមន៍សង្គ្រោះស្រូវវស្សាជាង ៦ពាន់ហិកតា ដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត
ធនធានទឹក និងឧតុនិយម
មន្ទីរធនធានទឹកខេត្តពោធិ៍សាត់ ចុះពិនិត្យ និងតាមដានការអន្តរាគមន៍សង្គ្រោះស្រូវវស្សាជាង ៦ពាន់ហិកតា ដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត
យោងតាមរបាយការណ៍បានឱ្យដឹងថា បច្ចុប្បន្ន ខេត្តពោធិ៍សាត់បាននិងកំពុងបន្តទទួលរងឥទ្ធិពលពីបាតុភូតអ៊ែលនីញូ (El Niño) ដែលបានអូសបន្លាយពេលយ៉ាងយូរ។ ទោះបីជាកន្លងមក ខេត្តបានទទួលរងនូវឥទ្ធិពលព្យុះជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ប៉ុន្តែរបបទឹកភ្លៀងដែលធ្លាក់មកមានកម្រិតតិចតួចនៅឡើយ ដែលជាហេតុបង្កឱ្យមានគ្រោះរាំងស្ងួតកើតឡើងនៅតាមតំបន់មួយចំនួន។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ស្ថានភាពអាកាសធាតុនៅខេត្តពោធិ៍សាត់៖ មានភ្លៀងធ្លាក់នៅតាមបណ្តាក្រុង-ស្រុកជាច្រើន ជាមួយខ្យល់ និងផ្គររន្ទះ នាថ្ងៃទី៨ ខែកញ្ញា
ធនធានទឹក និងឧតុនិយម
ស្ថានភាពអាកាសធាតុនៅខេត្តពោធិ៍សាត់៖ មានភ្លៀងធ្លាក់នៅតាមបណ្តាក្រុង-ស្រុកជាច្រើន ជាមួយខ្យល់ និងផ្គររន្ទះ នាថ្ងៃទី៨ ខែកញ្ញា
ពោធិ៍សាត់៖ យោងតាមការតាមដានស្ថានភាពអាកាសធាតុនៅក្នុងខេត្តពោធិ៍សាត់ នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ នេះ គេសង្កេតឃើញមានភ្លៀងធ្លាក់នៅតាមបណ្តាក្រុង និងស្រុកមួយចំនួន ដោយមានកម្រិតទឹកភ្លៀង និងបាតុភូតធម្មជាតិខុសៗគ្នា។ ផ្អែកតាមទិន្នន័យអាកាសធាតុប្រចាំថ្ងៃ ស្ថានភាពភ្លៀងធ្លាក់តាមតំបន់នីមួយៗរួមមាន៖ ក្រុងពោធិ៍សាត់៖ មានភ្លៀងធ្លាក់ក្នុងកម្រិតពី ខ្សោយទៅខ្លាំង លាយឡំដោយខ្យល់ និងបាតុភូត ផ្គររន្ទះ។ ស្រុកភ្នំក្រវាញ និងស្រុកកណ្តៀង៖ មានភ្លៀងធ្លាក់ក្នុងកម្រិតពី ខ្សោយទៅមធ្យម លាយឡំជាមួយខ្យល់។ ស្រុកតាលោសែនជ័យ ស្រុកក្រគរ និងស្រុកបាកាន៖ មានភ្លៀងធ្លាក់ក្នុងកម្រិត ខ្សោយ លាយឡំជាមួយខ្យល់ផងដែរ។ អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ សូមអំពាវនាវដល់ប្រជាពលរដ្ឋ រស់នៅក្នុងតំបន់ខាងលើ ជាពិសេសនៅភូមិសាស្ត្រក្រុងពោធិ៍សាត់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតខ្យល់ និងផ្គររន្ទះ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត

ព័ត៌មានថ្មីៗ

ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់​ ផ្តល់បទសម្ភាសន៍អំពីសមិទ្ធិផលនានាក្នុងខេត្តពោធិ៍សាត់
សកម្មភាពថ្នាក់ដឹកនាំ

ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់​ ផ្តល់បទសម្ភាសន៍អំពីសមិទ្ធិផលនានាក្នុងខេត្តពោធិ៍សាត់

ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់​ ផ្តល់បទសម្ភាសន៍អំពីសមិទ្ធិផលនានាក្នុងខេត្តពោធិ៍សាត់

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បិទវគ្គបណ្តុះបណ្តាល «ហូកា» លើជំនាញ ការិយាល័យជួរមុខ និងប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាម ១៧នាក់
ទេសចរណ៍

មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បិទវគ្គបណ្តុះបណ្តាល «ហូកា» លើជំនាញ ការិយាល័យជួរមុខ និងប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាម ១៧នាក់

ពិធីបិទវគ្គបណ្តុះបណ្តាល «ហូកា» លើជំនាញ ការិយាល័យជួរមុខ និងបានប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាមចំនួន ១៧នាក់ (ស្រី ១០នាក់) នៅសាលបណ្ឌិត ថោង ខុន។ វគ្គសិក្សារយៈពេល ៣ថ្ងៃនេះ ទទួលបានការឧបត្ថម្ភពីអង្គការ Swisscontact ក្នុងគោលបំណងពង្រឹងសមត្ថភាព និងគុណភាពសេវាកម្មដល់ប្រតិបត្តិករ និងសេវាករទេសចរណ៍ក្នុងខេត្តពោធិ៍សាត់។

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
លោក បេង ឆវីរៈ អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ និងធ្វើបច្ចុប្បន្នភាពទិន្នន័យសុវត្ថិភាពបរិស្ថាន និងសង្គម ក្រោមគម្រោង SE4HC
អប់រំ និងកីឡា

លោក បេង ឆវីរៈ អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ និងធ្វើបច្ចុប្បន្នភាពទិន្នន័យសុវត្ថិភាពបរិស្ថាន និងសង្គម ក្រោមគម្រោង SE4HC

លោក បេង ឆវីរៈ អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ ផ្សព្វផ្សាយ និងធ្វើបច្ចុប្បន្នភាពទិន្នន័យស្តីពី កិច្ចការពារសុវត្ថិភាពបរិស្ថាន និងសង្គម នៅវិទ្យាល័យធនធានហ៊ុន សែន ក្រគរ ខេត្តពោធិ៍សាត់។ កិច្ចប្រជុំនេះធ្វើឡើងក្រោម គម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស (SE4HC) ដោយផ្តោតលើសាលាគោលដៅសរុបចំនួន ២៣ ទីតាំង ដើម្បីធានាបាននូវបរិស្ថានសិក្សាមានសុវត្ថិភាព និងមានប្រសិទ្ធភាព។

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ឯកឧត្តម ខូយ រីដា អញ្ជើញចូលរួមក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ «ផ្លូវជាតិលេខ១០» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត
ការអភិវឌ្ឍ

ឯកឧត្តម ខូយ រីដា អញ្ជើញចូលរួមក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ «ផ្លូវជាតិលេខ១០» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត

អភិបាលខេត្តពោធិ៍សាត់ បានចូលរួមក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនូវ «ផ្លូវជាតិលេខ១០» ប្រវែង ១៩៨,៥១៨ គ.ម តភ្ជាប់ពីខេត្តបាត់ដំបង ឆ្លងកាត់ពោធិ៍សាត់ ទៅខេត្តកោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត។ ផ្លូវនេះគឺជាសមិទ្ធផលប្រវត្តិសាស្ត្រដែលបានប្រែក្លាយអតីតសមរភូមិសង្គ្រាម ឱ្យទៅជាសរសៃឈាមសេដ្ឋកិច្ច និងទេសចរណ៍ ជួយសម្រួលការធ្វើដំណើរ ដឹកជញ្ជូនទំនិញ និងជំរុញការអភិវឌ្ឍប្រកបដោយសក្តានុពល។

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត