
ដំណើរទស្សនកិច្ចរបស់លោកស្រីប្រធានស្ដីទីប្រចាំប្រទេសកម្ពុជា នៃទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ មកកាន់ខេត្តពោធិ៍សាត់
លោកស្រី សន្យាអ៊ែលមើ ដេតថែលបាលឆ័រ ប្រធានស្ដីទី SDC ប្រចាំកម្ពុជា បានដឹកនាំប្រតិភូអន្តរជាតិ (Swisscontact, ILO, UNESCO, UNICEF, UNIDO) ចុះទស្សនកិច្ចនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ និងក្រុមហ៊ុន មីនេបៀ ដោយមានការទទួលស្វាគមន៍ពីលោក រុន សារី អភិបាលរងខេត្ត និងតំណាងអាជ្ញាធរ វិស័យឯកជនពាក់ព័ន្ធ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ។










