
រដ្ឋបាលខេត្តពោធិ៍សាត់ ចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត តាមប្រព័ន្ធវីដេអូ Zoom
ពោធិ៍សាត់៖ ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធនៃរដ្ឋបាលខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រព័ន្ធវីដេអូ Zoom នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់។ កិច្ចប្រជុំពេញអង្គនេះ ធ្វើឡើងដើម្បីពិភាក្សា ពិនិត្យ និងអនុម័តលើរបៀបវារៈ សេចក្តីព្រាងច្បាប់ និងវិធានការសំខាន់ៗរបស់រាជរដ្ឋាភិបាល ក្នុងការបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការគ្រប់គ្រងរដ្ឋបាលឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕









