
លោក ឆាយ គឹមម៉ុង ដឹកនាំអាជ្ញាធរឃុំតាមដងផ្លូវជាតិលេខ៥ ចុះកាត់តុបតែងមែកឈើតាមទ្រូងផ្លូវ ក្នុងស្រុកបាកាន
ពោធិ៍សាត់៖ លោក ឆាយ គឹមម៉ុង អភិបាលស្រុកបាកាន បានដឹកនាំរដ្ឋបាលឃុំចំនួន៥ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ រួមមាន ឃុំស្វាយដូនកែវ អូរតាប៉ោង បឹងខ្នារ ត្រពាំងជង និងឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ បានចុះកាត់កាត់កាប់ និងតុបតែងមែកឈើតាមទ្រូងផ្លូវសាធារណៈ។ សកម្មភាពនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ និងសោភ័ណភាពតាមដងផ្លូវ ព្រមទាំងសម្រួលដល់ចរាចរណ៍ បង្កើនកម្រិតមើលឃើញ និងទប់ស្កាត់គ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុចំពោះអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៥ ក្នុងដែនសមត្ថកិច្ចស្រុកបាកាន៕









