
លោក កេង ចាន់ធឿន ដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យ និងវាស់វែងកំណត់ព្រំដីផ្លូវសាធារណៈ នៅភូមិឆ្លងកាត់
ពោធិ៍សាត់៖ លោក កេង ចាន់ធឿន អភិបាលរងក្រុង បានដឹកនាំក្រុមការងារជំនាញ រួមជាមួយអាជ្ញាធរមូលដ្ឋានភូមិ-សង្កាត់ កងកម្លាំងរាជអាវុធហត្ថក្រុង និងមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលរលាប បានចុះពិនិត្យ និងវាស់វែងកំណត់ព្រំដីផ្លូវសាធារណៈ (ទំហំទទឹង ៦ម៉ែត្រ) ស្ថិតក្នុងភូមិឆ្លងកាត់ ចុះពីផ្លូវជាតិលេខ១៥៥ នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ។ សកម្មភាពចុះវាស់វែងនេះ ធ្វើឡើងក្នុងគោលបំណងរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យមានរបៀបរៀបរយ ការពារការរំលោភបំពានដីផ្លូវសាធារណៈ និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែងាយស្រួល និងសុវត្ថិភាព៕









