
លោក អភិបាលស្រុកតាលោសែនជ័យ ចុះសម្របសម្រួលបើកផ្លូវប្រវែង ១,១០០ម៉ែត្រ ជូនប្រជាពលរដ្ឋ ១៥គ្រួសារ នៅភូមិព្រៃកន្លង់
ពោធិ៍សាត់៖ លោក ចាន់ វិចិត្រ អភិបាលស្រុកតាលោសែនជ័យ បានចុះពិនិត្យ និងដោះស្រាយសម្របសម្រួលបើកផ្លូវ មួយខ្សែឡើងវិញដែលមានប្រវែង ១,១០០ម៉ែត្រ ជូនប្រជាពលរដ្ឋចំនួន ១៥គ្រួសារ រស់នៅភូមិព្រៃកន្លង់ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ។ លោកអភិបាលស្រុកបានបញ្ជាក់ថា កន្លងមកប្រជាពលរដ្ឋបានជួបការលំបាកយ៉ាងខ្លាំងក្នុងការធ្វើដំណើរ ដោយសារផ្លូវចាស់ត្រូវរងការរំលោភបំពានរហូតធ្វើឱ្យបាត់បង់។ ការអន្តរាគមន៍ និងបើកផ្លូវឡើងវិញនាពេលនេះ បានជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនផ្សេងៗរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានងាយស្រួលឡើងវិញ៕









