
អាជ្ញាធរស្រុកភ្នំក្រវាញ ចុះជួយប្រមូលផលស្រូវសែនក្រអូបជូនប្រជាពលរដ្ឋក្នុងឃុំសន្ត្រែ
ពោធិ៍សាត់៖ លោក ធាម សុផាត អភិបាលនៃគណៈអភិបាលស្រុកភ្នំក្រវាញ បានដឹកនាំក្រុមការងារមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងអាជ្ញាធរភូមិ-ឃុំ ចុះជួយច្រូតកាត់ និងប្រមូលផលស្រូវសែនក្រអូបជូនបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិស្រែពពាយ ឃុំសន្ត្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦។ សកម្មភាពប្រកបដោយស្មារតីសាមគ្គីភាពនេះ មិនត្រឹមតែជួយសម្រាលការលំបាក និងកាត់បន្ថយការចំណាយរបស់ប្រជាកសិករក្នុងរដូវប្រមូលផលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ និងការស្និទ្ធស្នាលយ៉ាងជិតផ្សិតរវាងអាជ្ញាធរមូលដ្ឋានជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានផ្ទាល់ផងដែរ៕









