
រដ្ឋបាលស្រុកកណ្តៀង រៀបចំសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល (២០២៧-២០២៩) ដើមី្បជួយរញុច្រានការអភិវឌ្ឍមូលដ្ឋាន
ពោធិ៍សាត់៖ រដ្ឋបាលស្រុកកណ្តៀង បានរៀបចំសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងរដ្ឋបាលឃុំ សម្រាប់ឆ្នាំ២០២៦ នៅសាលប្រជុំកែវវិជ័យ សាលាស្រុកកណ្តៀង ក្រោមអធិបតីភាព លោក អ៊ុយ សុធាវី អភិបាលរងខេត្តពោធិ៍សាត់។ អង្គសិក្ខាសាលានេះ មានការចូលរួមពី លោក សុខ លីមុត ប្រធានក្រុមប្រឹក្សាស្រុក, លោក ណារ៉ា ចំរើន អភិបាលស្រុកកណ្តៀង, តំណាងមន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត, មន្ត្រីរាជការស្រុក ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលឃុំទាំង៩ ក្នុងស្រុកកណ្តៀង។ គោលបំណងសំខាន់ៗនៃសិក្ខាសាលារួមមាន៖ ពិនិត្យ និងធ្វើសមាហរណកម្មសំណើគម្រោងអភិវឌ្ឍន៍ រៀបចំតាមលំដាប់អាទិភាពដើម្បីឆ្លើយតបនឹងតម្រូវការ និងបញ្ហាប្រឈមជាក់ស្តែងរបស់ប្រជាពលរដ្ឋ, ចៀសវាងការស្ទួនគម្រោង ធានាការប្រើប្រាស់ធនធានមានប្រសិទ្ធភាព និងពិនិត្យលទ្ធភាពអនុវត្តជាក់ស្តែង និងបង្កើនកិច្ចសម្របសម្រួលរវាងរដ្ឋបាលស្រុក ឃុំ និងមន្ទីរ-អង្គភាពជំនាញ ធានាឱ្យផែនការស៊ីសង្វាក់គ្នា ដើមី្បលើកកម្ពស់ការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរ៕










