
អភិបាលស្រុកតាលោសែនជ័យ ចូលរួមជាអធិបតីក្នុងពិធីប្រកាសបិទផ្សាយជាសាធារណៈ នូវឯកសារវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋ ៧ភូមិ
ពោធិ៍សាត់៖ លោក ចាន់ វិចិត្រ អភិបាលស្រុកតាលោសែនជ័យ បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នាព្រឹកថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២៦។ កម្មវិធីនេះប្រារព្ធឡើងក្នុងបរិវេណវត្តសិរីគន្ធា ដោយមានការចូលរួមពីប្រជាពលរដ្ឋប្រមាណ ៦០០នាក់ ។ ការបិទផ្សាយជាសាធារណៈនេះ គឺសម្រាប់ភូមិចំនួន ៧ ក្នុងស្រុកតាលោសែនជ័យ រួមមាន៖ ភូមិព្រៃរោង,ភូមិព្រៃតោ,ភូមិទួលជ្រាវ,ភូមិតាលោ,ភូមិត្រយ៉ងស,ភូមិឆ្នាល់មាន់,ភូមិសិរីគន្ធា។ ការរៀបចំកម្មវិធីនេះឡើង គឺដើម្បីផ្តល់ឱកាសជូនប្រជាពលរដ្ឋបានពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យក្បាលដី និងព័ត៌មានពាក់ព័ន្ធនានា មុននឹងបន្តជំហានឆ្ពោះទៅ សម្រេចការចេញប័ណ្ណកម្មសិទ្ធិសម្គាល់ម្ចាស់អចលនវត្ថុជូនពួកគាត់ស្របតាមច្បាប់៕









