
លោក លាង ទិតដ្ឋាន ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្ដីពីវិសោធនកម្មច្បាប់ផ្លូវថ្នល់ និងការត្រួតពិនិត្យយានយន្តដឹកលើសទម្ងន់ នៅខេត្តសៀមរាប
សៀមរាប៖ លោក លាង ទិតដ្ឋាន ប្រធានមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ «ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំរដ្ឋបាលខេត្តសៀមរាប នៅថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០១៦ ក្នុងគោលបំណងពង្រឹងការយល់ដឹងអំពីច្បាប់ និងបង្កើនប្រសិទ្ធភាពនៃការអនុវត្តវិធានការទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់ ដើម្បីថែរក្សាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យបានគង់វង្ស៕










