
មន្ត្រីជំនាញ ក.ប.ប ខេត្តបាត់ដំបង ដកហូតទំនិញខូចគុណភាព និងមានសារធាតុគីមីហាមឃាត់ ជាង២១គ.ក្រ ពីអាជីវករនៅផ្សារមោងឫស្សី ស្រុកមោងឫស្សី ទុកដុតកម្ទេចចោលតាមនីតិវិធីច្បាប់
បាត់ដំបង ៖ មន្ត្រីជំនាញរបស់អធិការកិច្ចម្ហូបអាហារនៃសាខាកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែងខេត្តបាត់ដំបង ហៅកាត់ថា ក.ប.ប បានធ្វើកំណត់ហេតុ ដើម្បីដកហូតទំនិញខូចគុណភាព និងមានសារធាតុគីមីហាមឃាត់ ជាង២១គ.ក្រ ពីអាជីវករ ដែលកំពុងដាក់លក់នៅផ្សារមោងឫស្សី ស្រុកមោងឫស្សី នាំយកមករក្សាទុកនៅសាខាដុតរងលចាំដុតកម្ទេចចោលតាមនីតិវិធីច្បាប់ ។











