
កសិករនៅឃុំខ្នាចរមាស ស្រុកបវេល កំពុងមមាញឹកប្រមូលផលស្រូវវស្សា ខណៈតម្លៃទីផ្សារឆ្នាំនេះល្អប្រសើរ
បាត់ដំបង៖ កសិករនៅក្នុងឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបងកំពុងមមាញឹកប្រមូលផលស្រូវវស្សាជាប្រភេទស្រូវស្រងែស្រាល ខណៈតម្លៃទីផ្សារបច្ចុប្បន្នមានភាពល្អប្រសើរដោយក្នុងមួយតោនមានតម្លៃចន្លោះពី៩៧ម៉ឺនរៀលទៅ១លានរៀល។ កសិករ បានឱ្យដឹងថា តម្លៃស្រូវឆ្នាំនេះមានភាពល្អប្រសើរ ប៉ុន្តែទិន្នផលធ្លាក់ចុះដោយសារឆ្នាំនេះជួបបញ្ហាប្រឈមខ្វះខាតទឹកស្ថានភាពអាកាសធាតុភ្លៀងធ្លាក់មិនគ្រប់គ្រាន់។ កសិករ មើលឃើញថា អំឡុងពេលជួបប្រទះបញ្ហាខ្វះខាតទឹក អាជ្ញាធរពិតជាបានខិតខំប្រឹងប្រែងខ្លាំងណាស់ក្នុងការអន្តរាគមន៍ដោះស្រាយដោយមិនព្រងើយកន្តើយឡើយ។











