
ការបំពេញកាតព្វកិច្ចយោធានឹងទទួលបានប្រាក់ឧតបត្ថម្ភប្រចាំខែ ៤០ម៉ឺនរៀល និងឲ្យត្រឡប់ទៅបំពេញការងារ ឬសិក្សាវិញក្រោយបញ្ចប់កាតព្វកិច្ច
(ភ្នំពេញ)៖ យោងតាមអនុក្រឹត្យ របស់រាជរដ្ឋាភិបាល ដែលបានចេញផ្សាយ ជាសាធារណៈនាព្រឹកថ្ងៃទី១៣ ខែ សីហា ឆ្នាំ២០២៦នេះ នៅត្រង់ជំពូកទី១ មាត្រា១ បានបញ្ជាក់ថា អនុក្រឹត្យនេះកំណត់អំពីលក្ខខណ្ឌ និង បែបបទនៃការធ្វើជំរឿន ការជ្រើសរើស ការអញ្ជើញការពន្យាពេល ប្រាក់ឧបត្ថម្ភ គោលរបបផ្សេងៗ និងការ លើកទឹកចិត្ត ព្រមទាំងបែបបទនិងនីតិវិធី ក្នុងការទទួលយកប្រជាពលរដ្ឋ ដែលបញ្ចប់កាតព្វកិច្ចយោធាឲ្យ បម្រើការឬបន្តការសិក្សាវិញ ដើម្បីធានាការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធាប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព។ អនុក្រឹត្យនេះ មានវិសាលភាពអនុវត្ត ចំពោះប្រជាពលរដ្ឋខ្មែរ ដែលមានអាយុចាប់ពី១៧ឆ្នាំទៅ២៥ឆ្នាំសម្រាប់ធ្វើការជំរឿន ខណៈអាយុ១៨ឆ្នាំដល់២៥ឆ្នាំ ត្រូវបំពេញកាតព្វកិច្ចយោធា រយៈពេល២៤ខែ។











