
រដ្ឋបាលស្រុក ប្រគល់-ទទួល គម្រោងសំណង់ហុងស្ទាក់ទឹកព្រែកក្បាលរមាស ជូនអាជ្ញាធរឃុំអន្លង់វិល ដើម្បីគ្រប់គ្រង និងប្រើប្រាស់
គម្រោងសំណង់ស្ទាក់ទឹកនេះ រួមមាន៖ សំណង់ហុងស្ទាក់ទឹក មានបណ្តោយ ៣០ម៉ែត្រ ទទឹង ២១ម៉ែត្រ កម្ពស់ ៦ម៉ែត្រ និងមានម៉ារេវេនចំនួន៤ និងទំនប់សណ្តរ មានប្រវែង ៩០ម៉ែត្រ ខ្នងលើ ៣ម៉ែត្រ និងបាតក្រោម ៨ម៉ែត្រ។ សំណង់នេះ មានសារៈសំខាន់យ៉ាងខ្លាំងក្នុងការគ្រប់គ្រង និងរក្សាស្ទាក់ទឹក សម្រាប់ផ្គត់ផ្គង់ដល់វិស័យកសិកម្ម ជួយកាត់បន្ថយបញ្ហាខ្វះខាតទឹកស្រោចស្រព និងចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។







