
ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ បើកកិច្ចប្រជុំសាមញ្ញលើកទី២៧ អនុម័តរបៀបវារៈសំខាន់ៗចំនួន៥
ពោធិ៍សាត់៖ ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៧ ឆ្នាំទី៣ អាណត្តិទី៤ នៅសាលប្រជុំទេពឧកញ៉ាឃ្លាំងមឿង ក្រោមអធិបតីភាព ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត តំណាងសាលាដំបូងខេត្ត អាជ្ញាធរស្រុក-ក្រុង ថ្នាក់ដឹកនាំមន្ទីរ-អង្គភាព កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦។ នៅក្នុងអង្គប្រជុំ សមាជិកទាំងអស់បានពិភាក្សា និងអនុម័តលើរបៀបវារៈសំខាន់ៗចំនួន ៥ រួមមាន៖ ១. សេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៦ ឆ្នាំទី២ អាណត្តិទី៤ ២. សេចក្តីព្រាងរបាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត ៣. សេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការសាលាខេត្ត សម្រាប់ខែកក្កដា ឆ្នាំ២០២៦ ៤. របាយការណ៍គណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត ៥. ការពិភាក្សាលើបញ្ហាផ្សេងៗ៕











