
ប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គិភ័យនៅឃុំអូរតាគី ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាថ្មគោល
បាត់ដំបង៖ អនុវត្តន៍តាមអនុសាសន៍ របស់ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាថ្មគោល ដែលដឹកនាំដោយលោក តេង គឹមស៊ាន អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកថ្មគោល និងសហការី រួមដំណើរជាមួយក្រុមកាកបាទក្រហមឃុំ អ្នកស្ម័គ្រចិត្ត បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សប្បុរសជនតាមរយៈអនុសាខាស្រុកទៅផ្តល់ ជូនគ្រួសារប្រជាពលរដ្ឋ ដែលរងគ្រោះដោយអគ្គីភ័យ (ភ្លើងឆេះផ្ទះ) ចំនួន១គ្រួសារ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ២៖២០នាទីរសៀល ស្ថិតនៅនៅភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ។











