
សមត្ថកិច្ចនគរបាលខេត្តបាត់ដំបង បន្តចុះត្រួតពិនិត្យទីតាំងលក់ម្ហូបអាហារ និងឱសថ ដើម្បីបង្ការទំនិញហួសកាលបរិច្ឆេទ
ខេត្តបាត់ដំបង៖ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបន្តចុះត្រួតពិនិត្យទីតាំងលក់ម្ហូបអាហារ ឱសថស្ថាន និងទីតាំងលក់គ្រឿងឧបភោគបរិភោគមួយចំនួននៅក្នុងក្រុងបាត់ដំបង ដើម្បីស្វែងរកទំនិញ និងឱសថផុតកាលបរិច្ឆេទប្រើប្រាស់ (ខូចគុណភាព) ដែលនៅតែដាក់លក់លើទីផ្សារ។ ការត្រួតពិនិត្យនេះបានធ្វើឡើងកាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦។











