
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់ បើកកិច្ចប្រជុំបែងចែកភារកិច្ចមន្ត្រី ចុះស្រង់ស្ថិតិអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋ
ខេត្តពោធិ៍សាត់៖ លោក លាង ទិតដ្ឋាន ប្រធានមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំផែនការ និងបែងចែកភារកិច្ចមន្ត្រីចុះតាមមូលដ្ឋាន ដើម្បីស្រង់ស្ថិតិប្រជាពលរដ្ឋដែលត្រូវធ្វើ និងបន្តសុពលភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅភូមិជំរុំសៀម សង្កាត់លលកស ក្រុងពោធិ៍សាត់ នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ លោកប្រធានមន្ទីរបានណែនាំដល់មន្ត្រីទាំងអស់ ត្រូវអនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ និងត្រូវសហការល្អជាមួយអាជ្ញាធរមូលដ្ឋាន។ បន្ថែមលើនេះ ត្រូវខិតខំផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានយល់ដឹងពីសារៈសំខាន់នៃការធ្វើអត្តសញ្ញាណប័ណ្ណ ដើម្បីធានាបាននូវភាពត្រឹមត្រូវនៃទិន្នន័យ ងាយស្រួលដល់ពលរដ្ឋយកទៅប្រើប្រាស់ក្នុងសង្គម ក៏ដូចជាប្រើប្រាស់សម្រាប់ការបោះឆ្នោតនាពេលខាងមុខប្រកបដោយប្រសិទ្ធភាពខ្ពស់៕










