
ឯកឧត្តម ខូយ រីដា ចុះវាយតម្លៃស្ថានភាពទឹក និងត្រៀមអន្តរាគមន៍នៅទំនប់ឈើតោក ស្រុកភ្នំក្រវាញ
ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះពិនិត្យស្ថានភាពទំនប់បង្ហៀរទឹកឈើតោក ស្ថិតក្នុងឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ដើម្បីវាយតម្លៃពីស្ថានភាពទឹក និងត្រៀមលក្ខណៈអន្តរាគមន៍គ្រោះធម្មជាតិផ្សេងៗ។ ការចុះពិនិត្យនេះ ក៏ធ្វើឡើងក្នុងគោលបំណងធានាដល់ការផ្គត់ផ្គង់ទឹកស្អាតសម្រាប់ការរស់នៅ និងការបង្កបង្កើនផលកសិកម្មរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះឱ្យបានគ្រប់គ្រាន់ផងដែរ៕










