
អភិបាលខេត្តពោធិ៍សាត់ ចុះពង្រឹងគុណភាពអប់រំ និងកែលម្អបរិស្ថានសិក្សានៅអនុវិទ្យាល័យសម្តេចឪ សម្តេចម៉ែ
ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះពិនិត្យ និងវាយតម្លៃការងារនៅអនុវិទ្យាល័យសម្តេចឪ សម្តេចម៉ែ ក្នុងស្រុកភ្នំក្រវាញ នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។ ការចុះផ្ទាល់នេះ គឺដើម្បីជម្រុញការកែលម្អសោភ័ណភាព និងបរិស្ថានសិក្សា ព្រមទាំងលើកទឹកចិត្តដល់បុគ្គលិកអប់រំ សំដៅលើកកម្ពស់គុណភាពនៃការបង្រៀន និងការរៀនរបស់សិស្សានុសិស្សឱ្យកាន់តែប្រសើរឡើង៕










