
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចុះសិក្សាទីតាំងដើម្បីនាំទឹកស្រោចស្រពជួយសង្គ្រោះស្រែប្រជាពលរដ្ឋនៅស្រុកបាកាន
ខេត្តពោធិ៍សាត់៖ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពកសិកម្មរបស់ប្រជាពលរដ្ឋ ឯកឧត្តម អ៊ុក ឃ្នួច អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះពិនិត្យស្ថានភាពបង្កបង្កើនផលស្រូវស្រែរបស់បងប្អូនប្រជាកសិករ ដែលកំពុងប្រឈមនឹងបញ្ហាខ្វះខាតទឹកដោយសារគ្រោះរាំងស្ងួត នៅក្នុងមូលដ្ឋានស្រុកបាកាន ខេត្តពោធិ៍សាត់។ ការចុះពិនិត្យផ្ទាល់ដល់ទីតាំងនេះ គឺក្នុងគោលបំណងវាយតម្លៃលើទំហំផលប៉ះពាល់ និងសិក្សាពីលទ្ធភាពបច្ចេកទេសជាក់ស្តែង ក្នុងការអន្តរាគមន៍នាំទឹក ឬបូមទឹកសង្គ្រោះស្រោចស្រពស្រែស្រូវរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា សំដៅកាត់បន្ថយការខូចខាត និងធានាបាននូវទិន្នផលកសិកម្មក្នុងមូលដ្ឋាន៕










