
អាជ្ញាធរអគ្គិសនីកម្ពុជា ឧបត្ថម្ភថវិកា ៤០,០០០,០០០រៀល ជូនអនុសាខាកាកបាទក្រហមស្រុកភ្នំក្រវាញ
ខេត្តពោធិ៍សាត់៖ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកភ្នំក្រវាញ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តម យឹម វិសិដ្ឋ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកភ្នំក្រវាញ ដែលបាននាំយកថវិកាចំនួន ៤០,០០០,០០០រៀល (សែសិបលានរៀលគត់) របស់អាជ្ញាធរអគ្គិសនីកម្ពុជា មកប្រគល់ជូនអនុសាខាកាកបាទក្រហមស្រុកភ្នំក្រវាញ។ ថវិកាឧបត្ថម្ភដ៏សប្បុរសនេះ នឹងត្រូវរក្សាទុក និងប្រើប្រាស់ឱ្យចំគោលដៅក្នុងការងារមនុស្សធម៌ ដើម្បីជួយសង្គ្រោះ និងសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតនៅក្នុងមូលដ្ឋានស្រុកភ្នំក្រវាញ ឱ្យបានទាន់ពេលវេលា។ អនុសាខាកាកបាទក្រហមស្រុកភ្នំក្រវាញ សូមបួងសួង និងជូនពរជ័យជូនចំពោះ ឯកឧត្តមប្រធានក្រុមការងារ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអាជ្ញាធរអគ្គិសនីកម្ពុជាទាំងអស់ សូមជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាតឃ្លាតឡើយ៕










