
ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខអាជីវករផ្សារក្រមួន
ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងស្វែងយល់ពីស្ថានភាពរស់នៅ ក៏ដូចជាការប្រកបរបរទទួលទានរបស់បងប្អូនប្រជាពលរដ្ឋ និងអាជីវករលក់ដូរ (ផ្សារក្រមួន) នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។ សកម្មភាពចុះសាកសួរសុខទុក្ខផ្ទាល់នេះ ធ្វើឡើងនៅម្តុំចំការម៉ៃសាក់ តាមបណ្តោយដងផ្លូវលេខ ១៥៥ ស្ថិតក្នុងភូមិអូរថ្កូវ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដើម្បីបង្កើនភាពស្និទ្ធស្នាល និងក្តាប់ជាប់នូវតម្រូវការ ក៏ដូចជាបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕










