
ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ នៃស្រុកក្រគរ
(ពោធិ៍សាត់)៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសតែងតាំងសមាសភាព សាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ នៃស្រុកក្រគរ នាថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ ។ ពិធីនេះត្រូវបានរៀបចំឡើងនៅបរិវេណសាលាស្រុកក្រគរ ក្នុងគោលបំណងពង្រឹងរចនាសម្ព័ន្ធដឹកនាំ និងបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រង គិតគូរពីសុខទុក្ខ ព្រមទាំងផ្តល់សេវាគាំពារសង្គមនានា ជូនដល់បងប្អូនអតីតយុទ្ធជន និងនិវត្តជននៅតាមមូលដ្ឋានផ្ទាល់ ឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត៕










